កម្សាន្ដ

រូបថត Oozing lava ធ្វើឲ្យមនុស្សរាប់ពាន់នាក់ចាប់អារម្មណ៍ក្នុងការធ្វើដំណើទៅកាន់ភ្នំភ្លើង Mauna Loa លើកោះហាវ៉ៃ

ប្រែសម្រួល៖សហការី

អ្នកមើលរាប់ពាន់នាក់ត្រូវបានទាក់ទាញឲ្យធ្វើដំណើរទៅកាន់ Mauna Loa ដែលជាកន្លែងភ្នំភ្លើងឆេះដ៏សកម្មបំផុតក្នុងពិភពលោក។ កម្ទេចផេះភ្នំភ្លើងហោះហើរពាសពេញអាកាស ចំណែកកម្ទេចរបស់វាបានធ្លាក់ចុះមកលើដី ព្រមជាមួយនឹងកាហូរចេញនូវកម្អែលភ្នំភ្លើងពុះក្តៅគគុក ចាប់តាំងពីវាបានផ្ទុះឡើងកាលពីចុងសប្តាហ៍នេះ។

Anne Andersen និងហ្វូងមនុស្សជាច្រើននាក់ដែលបានបិទផ្លូវហាយវេស្ថិតនៅជិតឧទ្យានជាតិ Volcanoes ជាកន្លែងដែលគេអាចមើលវាឃើញភ្លាមៗអំពីការផ្ទុះឡើងនៃភ្នំភ្លើង។

នាងនិយាយថា៖ ក្នុងនាមជាគិលានុបដ្ឋាយិកាដោយសាតែខ្លាចគេបិទផ្លូវក្នុងពេលឆាប់ៗនោះនាងបានចេញពីប្រចាំការអស់ពេលពេញមួយយប់ដើម្បីមកមើលស្ថានភាពផ្ទុះភ្នំភ្លើងកាលពីថ្ងៃពុធ។

លោក Andersen បាននិយាយថា “វាជាមាតាធម្មជាតិដែលបង្ហាញមុខពួកយើង” នៅពេលដែល Mauna Loa បញ្ចេញឧស្ម័នទៅកាន់ជើងមេឃមើលទៅ “វាធ្វើឲ្យយើងមានក្តីរំភើបណាស់។”

អ្នកសង្កេតការណ៍ម្នាក់ទៀតគឺ លោក Gordon Brown បានថ្លែងថា “ គាត់បានធ្វើដំណើរមកពីទីក្រុង Loomis រដ្ឋកាលីហ្វ័រញ៉ា ជាមួយនឹងភរិយារបស់គាត់ ដោយសង្ឃឹមថានឹងអាចបានទៅមើលជិតបំផុតតាមដែលអាចធ្វើទៅបាន” ទៅកាន់ភ្នំភ្លើងនោះ។ គាត់បាននិយាយថា៖  “ វាជះពន្លឺខ្លាំង វាគ្រាន់តែធ្វើឲ្យចិត្តខ្ញុំរំភើប “ ។

ភ្នំភ្លើង Mauna Loa បានផ្តើមផ្ទុះឡើងជាលើកដំបូងកាលពីថ្ងៃអាទិត្យ គិតចាប់តាំងពីឆ្នាំ ១៩៦៤ ដែលវាបានរលត់បាត់អស់រយៈយូរមកហើយបើតាមប្រវត្តិសាស្ត្រដែលបានកត់ត្រាទុក។

ផ្ទៃមេឃមើលពីលើកោះដ៏ធំបំផុតរបស់រដ្ឋហាវ៉ៃនៅពេលយប់ គេឃើញវាបញ្ចេញពន្លឺពណ៌ក្រហមភ្លឺដូចកម្អែភ្នំភ្លើងដ៏ក្តៅគគុកបានផ្ទុះឡើងនៅឯកំពូលភ្នំភ្លើង។ ការទស្សទាយភូគព្ភសាស្ត្រអាម៉េរិក បានបញ្ជាក់ថា កម្អែលភ្នំភ្លើងនេះ វាប្រមូលផ្តុំតែនៅជុំវិញបរិវេណរបស់វាតែប៉ុណ្ណោះ និងមិនមានការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាជនកោះហាវ៉ៃដែលរស់នៅលើជម្រាលភ្នំនោះទេ ក្នុងពេលនេះ។

អ្នកបំរើសេវាសាធារណៈបានព្រមានដល់អ្នកស្រុកកាលពីថ្ងៃចន្ទថា ឧស្ម័នភ្នំភ្លើង និងផេះល្អ ៗ អាចនឹងរសាត់ធ្លាក់លើផ្លូវធ្វើដំណើររបស់ពួគេ។

កាលពីថ្ងៃពុធ កម្អែលភ្នំភ្លើងបានធ្លាក់ចុះយឺតៗ ហើយមានចម្ងាយប្រហែល ១០ គីឡូម៉ែត្រស្មើរនឹង (៦ ម៉ាយ) ពីផ្លូវហាយវ៉េដែលគេស្គាល់ថា Saddle Road។ គេនៅមិនទាន់ដឹងច្បាស់ទេថានៅពេលណា វានឹងហូរមកលើផ្លូវដែលជាកន្លែងកម្អែលចាស់ធ្លាប់ហូរកាត់កាលពីមុន ដែលជាផ្លូវតភ្ជាប់ទីក្រុង Hilo និង Kailua-Kona ។

Mauna Loa ឡើងកម្ពស់ដល់ទៅ ៤,១៦៩ ម៉ែត្រស្មើនឹង (១៣,6៦៧៨ ហ្វីត) ពីលើកម្ពស់ទឹកសមុទ្រនៃមហាសមុទ្រប៉ាស៊ីហ្វិក ដែលជាផ្នែកមួយនៃខ្សែចង្វាក់ភ្នំភ្លើងដែលបានបង្កើតជាកោះហាវ៉ៃមួយនេះឡើង។ ការផ្ទុះចុងក្រោយគឺនៅក្នុងខែមីនា និងខែមេសា ឆ្នាំ ១៩៦៤ ដោយបានបញ្ជូនលំហូរនៃកម្អែលភ្នំភ្លើងក្នុងចម្ងាយ ៨ គីឡូម៉ែត្រ ស្មើរនឹង (៥ ម៉ាយ) នៅទីក្រុង Hilo ដែលជាទីក្រុងធំបំផុតរបស់កោះនេះ។

ទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្នរបស់រដ្ឋហាវ៉ៃបាននិយាយថា ពួកគេបានធ្វើទីជម្រកចំនួនពីរនៅលើកោះនេះជាការប្រុងប្រយ័ត្នទុកជាមុន ប៉ុន្តែក៏បានបញ្ជាក់ផងដែរថា មិនមានសញ្ញាណាមួយដែលបង្ហាញថា កម្អែលភ្នំភ្លើងនឹងគំរាមកំហែងដល់តំបន់ដែលមានប្រជាជនរស់នៅនោះទេ ហើយពួកគេក៏នៅមិនទាន់ចេញបញ្ជាឲ្យជម្លៀសប្រជាជនណាម្នាក់ឡើយ។

ទីភ្នាក់ងារនេះបាននិយាយថាគេបានកត់ត្រាឃើញថានៅពាក់កណ្តាលទីនៃការផ្ទុះភ្នំភ្លើង Mauna Loa ប្រហែលជាកម្អែលរបស់វាទាំងអស់ត្រូវបានបង្ហាប់នៅលើបរិវេណនៃកំពូលភ្នំនេះ៕ប្រភព អាល់ហ្សាហ្សឺរ៉ា