អន្តរជាតិ

បែកធ្លាយ៖ លោកពូទីនរអិលដួល ពីកាំជណ្តើរកាលពីយប់ថ្ងៃពុធសប្តាហ៍នេះ

បែកធ្លាយព័ត៌មានសម្ងាត់ផ្ទៃក្នុង លោកវ្ល៉ា ឌឹមៀរពូទីន បានរអិលដួលពីលើកាំជណ្តើរ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ដោយបានធ្វើឲ្យលោកមានអាការឆ្អល់ពោះធ្ងន់ធ្ងរ។

យោងតាមបណ្តាញទូរទស្សន៍ General SVR ដែលជាបណ្តាញទាក់ទងគ្នានឹងអង្គរក្ស លោកពូទីនផ្ទាល់បានអះអាងថា មេដឹកនាំរុស្ស៊ីអាយុ ៧០ ឆ្នាំ ដែលមានសុខភាព យ៉ាប់យ៉ឺនស្រាប់ទៅហើយនោះ កាលពីល្ងាចថ្ងៃពុធទី ៣០ ខែវិច្ឆិកាសប្តាហ៍នេះ បានរអិលដួលពីជណ្តើរនៅឯផ្ទះរបស់គាត់នៅទីក្រុងមូស្គូ។ ក្នុងឧប្បត្តិហេតុនេះ ប្រភពដដែលបានឲ្យដឹងទៀតថា ក្រោយរអិលនិងរមៀលធ្លាក់ជាច្រើនកាំរួចហើយ លោកពូទីនហាក់មានអាការចុកឆ្អល់ពោះធ្ងន់ធ្ងរ ដែលប្រហែលជាបណ្តាលមកពី ជំងឺក្រពះពោះវៀនរបស់លោករើឡើងក្នុងពេលជាមួយគ្នា ខណៈអង្គរក្សបីនាក់ចូលទៅ ជួយគ្រាហ៍និងសង្រ្គោះបឋមដោយវេជ្ជបណ្ឌិត។ ជាលទ្ធផល លោកពូទីនត្រូវបានជួយ សង្រ្គោះដោយថ្នាំបំបាត់ការឈឺចាប់។

ជុំវិញព័ត៌មាននេះ វិមានក្រឹមឡាំងមិនទាន់បានចេញបកស្រាយនៅឡើយទេ។ ប៉ុន្តែធ្លាប់បានបដិសេធរួចហើយចំពោះពាក្យចចាមអារ៉ាមពីសុខភាពរបស់លោកពូទីន។ វិមានក្រឹមឡាំងបានបញ្ជាក់ថា ប្រធានាធិបតីពូទីនមិនមានឈឺអ្វីទេ ពោលគឺមាន សុខភាពល្អជាធម្មតា៕

ប្រភព៖ DAILY MAIL

ប្រភពរូប៖DAILY MAIL
ប្រែសម្រួល៖សុខ តុលា