សន្ដិសុខសង្គម

ដុតកម្ទេចសត្វក្រួចខូចគុណភាព៤តោននិងជ្រូកមានមេរោគ៨៦ក្បាល

កំពង់ឆ្នាំង៖មន្រ្តីជំនាញដោយមានការអនុញ្ញាតពីស្ថាប័នតុលាការបានដុតកម្ទេចចោលសត្វក្រួចបង្កកខូចគុណភាពចំនួន៤តោននិងជ្រូកមានមេរោគ៨៦ក្បាល។

មន្ត្រីនាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណ:បសុព្យាបាលបានឱ្យដឹងកាលពីថ្ងៃទី២ ខែធ្នូថា ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វនៃក្រសួងកសិកម្មចូលរួម​សហការជាមួយនគរបាលក្រសួងមហាផ្ទៃនិងជំនាញមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនិងសមត្ថកិច្ចចម្រុះ បានដុតកម្ទេចចោលសត្វក្រួចបង្កកខូចគុណភាពចំនួន៤តោននិងជ្រូក​មានមេរោគ​ចំនួន៨៦ក្បាល។

មន្ត្រីដដែលបានបន្តថា ករណីដុតកម្ទេចចោលនេះបានធ្វើឡើងនៅភូមិដំណាក់អំពូល ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ទំនិញខូចគុណភាពខាងលើនេះត្រូវក្រុមបង្ក្រាបបទល្មើស​ចរាចរសត្វនិងផលិតផលមានដើមកំណើតពីសត្វនៃក្រសួងកសិកម្មសហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃចាប់បានកាលពីចុងខែវិច្ឆិកាកន្លងទៅ៕ដោយ៖វិចិត្រ