សន្ដិសុខសង្គម

ឃុំ៣នាក់ប្រើហិង្សា,កាន់កាប់អាវុធខុសច្បាប់ និង១៨នាក់ដោះលែង

ស្ទឹងត្រែង៖តុលាការខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២ ខែធ្នូ បានឃុំខ្លួនមនុស្ស៣នាក់ដាក់ ពន្ធនាគារ ពាក់ព័ន្ធប្រើអំពើហិង្សាដោយចេតនានិងកាន់កាប់អាវុធខុសច្បាប់ រីឯ១៨នាក់ ត្រូវដោះលែង។

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៣នាក់ត្រូវបានតុលាការឃុំខ្លួន ឈ្មោះបូ ម៉េងឡាយ អាយុ២០ឆ្នាំ ជាកម្មករ-ឈ្មោះអឿន ពិសី អាយុ១៩ឆ្នាំ និងឈ្មោះផាន់ សំអឿន អាយុ២២ឆ្នាំ។ពួកគេនៅសង្កាត់ស្ទឹងត្រែង និងសង្កាត់ស្រះឫស្សី។

មន្ត្រីដដែលបានបន្តថា កាលពីចុងខែវិច្ឆិកាកន្លងទៅ កម្លាំងអាវុធហត្ថខេត្តនិងក្រុងស្ទឹងត្រែង បានចុះបង្ក្រាបក្មេងពាលនិងក្រុមចោរលួចចោរឆក់។ក្នុងនោះឃាត់ខ្លួន២១នាក់និងម៉ូតូ បំពាក់បំពង់ស៊ីម៉ាំងឮខ្លាំងចំនួន១០គ្រឿង។ក្រោយពីសួរចម្លើយមនុស្សទាំង២១នាក់ មាន៣នាក់ជាប់ពាក់ព័ន្ធករណីប្រើហិង្សាដោយចេតនានិងកាន់កាប់អាវុធខុសច្បាប់ត្រូវបញ្ជូនទៅតុលាការ។ចំណែក១៨នាក់ទៀតបានអប់រំណែនាំឱ្យត្រឡប់ទៅផ្ទះវិញ។

ចំពោះម៉ូតូចំនួន៩គ្រឿងមិនមានលក្ខណ:គ្រប់គ្រាន់ត្រូវបានដកហូតរក្សាទុកបណ្តោះអាសន្នរង់ចាំមានឯកសារបញ្ជាក់ត្រឹមត្រូវនឹងប្រគល់ជូនម្ចាស់ដើមវិញ៕ដោយ:សុខុម