សន្ដិសុខសង្គម

កំពុងបន្តនីតិវិធីលើជនសង្ស័យ៣នាក់ ជិះរថយន្តលួច,ប្លន់ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយនគរបាលខណ្ឌចំនួន៣ ចុះបង្ក្រាបក្រុមចោរប្រដាប់អាវុធ៣នាក់បើករថយន្តចេញលួច-ប្លន់ក្នុងក្រុងភ្នំពេញ និងកំពុងបន្តនីតិវិធី។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ កម្លាំងនគរបាលជំនាញខណ្ឌដង្កោ ខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យ បានបង្ក្រាបក្រុមចោរប្រដាប់អាវុធជាមុខសញ្ញា​បើករថយន្តចេញលួចម៉ូតូនិងប្លន់ក្នុងរាជធានីភ្នំពេញ ដោយចាប់ជនសង្ស័យបាន​ជាបន្តបន្ទាប់​ចំនួន៣នាក់។

ជនសង្ស័យម្នាក់ឃាត់ខ្លួននៅខណ្ឌមានជ័យ ដកហូតម៉ូតូ PCX ១គ្រឿង,​ទី២នៅសង្កាត់​បឹងទំពុន២ ខណ្ឌមានជ័យ និងម្នាក់ទៀតនៅសង្កាត់រលួស ខណ្ឌដង្កោ ក្នុងនោះរកឃើញ​រថយន្តព្រូស២គ្រឿង។ មួយគ្រឿងជារបស់ជនសង្ស័យដែលបើកធ្វើសកម្មភាព​ហើយបើករត់​យកទៅប្លុងចោលក្នុងបុរីមួយ ពេលឆែកឆេររកឃើញវត្ថុតាង​ពាក់ព័ន្ធបទល្មើសជាច្រើន។បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនទៅនាយកដ្ឋាន​ព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី៕ដោយ៖វិចិត្រ