អន្តរជាតិ

អភិបាលទីក្រុងកៀវប្រាប់ប្រជាជនឲ្យរៀបចំស្តុកអាហារ ទឹក និងសម្លៀកបំពាក់

អភិបាលទីក្រុងកៀវ បានប្រកាសប្រាប់ប្រជាជនឲ្យរៀបចំស្តុកអាហារ ទឹក និងសម្លៀកបំពាក់ក្រាស់ៗ ចៀសវាងហានិភ័យនៃការដាច់ភ្លើងទាំងស្រុង។

អភិបាលក្រុងកៀវអ៊ុយក្រែន លោក Vitaliy Klitschko បានព្រមានថា សីតុណ្ហភាពនៅក្នុងផ្ទះ​អាចនឹងធ្លាក់ចុះយ៉ាងឆាប់រហ័ស ដោយសារតែការដាច់ភ្លើង និងការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ គ្មានអគ្គិសនី ការផ្គត់ផ្គង់ទឹកលូ និងការផ្គត់ផ្គង់កម្ដៅ”។ “សីតុណ្ហភាពនៅក្នុងអាផាតមិន ប្រហែលជា​មិនខុសគ្នាប៉ុន្មានទេពី​សីតុណ្ហភាពខាងក្រៅ” ខណៈដែលសីតុណ្ហភាពអាចចុះត្រជាក់ខ្លាំងដល់ប្រហែល -៤ អង្សាសេ។ ជាការក្រើនរំលឹក “ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាជនទាំងអស់​… មេត្តារៀបចំ​ការផ្គត់ផ្គង់​​បច្ចេកទេស ទឹក​ស្អាត ផលិតផល​អាហារ​ប្រើប្រាស់​បានយូរ និងសម្លៀកបំពាក់​កក់ក្តៅក្រាស់ៗ”​។

លោកបានបន្ថែមថា “យកល្អអ្នកគួរតែផ្លាស់ប្តូរកន្លែងស្នាក់នៅបណ្តោះអាសន្ន ប្តូរទៅរស់នៅ​ជាមួយមិត្តភក្តិ សាច់ញាតិដែលមានផ្ទះនៅជាយក្រុងកៀវសិនទៅ”។

ទាក់ទងនឹងការវាយប្រហាររបស់រុស្ស៊ីនាពេលចុងក្រោយនេះ រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក Lavrov បាននិយាយថា នេះជាសិទ្ធិវាយប្រហារស្របច្បាប់របស់រុស្ស៊ី នេះជាការឆ្លើយតបនឹងការគំរាម​កំហែងមកលើរដ្ឋ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា