សន្ដិសុខសង្គម

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យក្មេងប្រុស២នាក់ស្លាប់និងម្នាក់របួសធ្ងន់

កំពត៖រថយន្តហាយឡែនឌ័របានបុកជាមួយម៉ូតូត្រង់ផ្លូវបំបែកជាបួន បណ្តាលឱ្យក្មេងប្រុស​២នាក់បានស្លាប់នៅមន្ទីរពេទ្យនិងម្នាក់ទៀតរងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើង​នៅភូមិ១ឧសភា សង្កាត់កំពង់កណ្តាល ក្រុងកំពត កាលពីយប់ថ្ងៃទី១ ខែធ្នូ។

មន្ត្រីនគរបាលក្រុងកំពតបានប្រាប់ឱ្យដឹងថា ក្មេងប្រុសដែលស្លាប់ឈ្មោះហ៊ុយ ផាន់ណា អាយុ ១៨ឆ្នាំ និងឈ្មោះ ម៉ា លីគី អាយុ ១៧ឆ្នាំពួ កគេនៅភូមិបឹងតារោង ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត។ចំណែកអ្នករងរបួសឈ្មោះប៉ៃ ពន្លក អាយុ ១៨ឆ្នាំ នៅភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

មុនហេតុការណ៍កើតឡើង មានរថយន្តម៉ាកហាយឡែនឌ័របានបើកបុកជាមួយម៉ូតូពេញទំហឹង​បណ្តាលមនុស្ស៣នាក់ដេករដូករណែលលើផ្លូវដោយរងរបួសធ្ងន់។ក្នុងស្ថានភាពបែបនេះ​អ្នកបើកបរបានរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្ត។ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះជួយ​អន្តរាគមន៍ហៅរថយន្តដឹកទៅមន្ទីរពេទ្យជាបន្ទាន់ តែជនរងគ្រោះបានស្លាប់២នាក់​និងម្នាក់​កំពុងជួយសង្គ្រោះ៕ដោយ៖កំចាយ