សន្ដិសុខសង្គម

ក្មេងស្រីម្នាក់ចុះពីលើគ្រែជាន់ចំព្រីភ្លើងបណ្តាលឱ្យឆក់ស្លាប់

ស្វាយរៀង៖ក្មេងស្រីម្នាក់បានចុះពីលើគ្រែជាន់ចំព្រីភ្លើងបែកត្រូវឆ្លងចរន្តបណ្តាលឱ្យឆក់ស្លាប់យ៉ាងអាណោចអាធ័ម ហើយបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ហេតុការណ៍នេះបានកើតឡើងនៅភូមិត្របែក​ប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីថ្ងៃទី១ខែ ធ្នួ ឆ្នាំ២០២២។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា ក្មេងស្រីបាត់បង់ជីវិតឈ្មោះសែ ស្រីឌឿន អាយុ១៧ឆ្នាំ ជាសិស្ស នៅភូមិឃុំខាងលើ។

មុនកើតហេតុ ក្មេងស្រីរងគ្រោះបានក្រោកពីដំណេកដូចសព្វដង ហើយចុះពីលើគ្រែក៏បានជាន់ចំ​ព្រីភ្លើងបែកបណ្តាលឱ្យឆក់ដេកដួលក្បែរគ្រែតែម្ដង។ពេលនោះក៏មានការភ្ញាក់ផ្អើលដល់​ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាជួយសង្គ្រោះបឋម តែអកុសលនាងបានស្លាប់បាត់ទៅហើយ។

បន្ទាប់ពីនោះ នគរបាលស្រុក-នគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះពិនិត្យរួចបានបញ្ជាក់ថា ក្មេងស្រីស្លាប់ដោយខ្សែភ្លើងឆក់ភ្លើងពិតមែន ហើយប្រគល់សពឱ្យក្រុមគ្រួសារយកធ្វើបុណ្យ៕ដោយ៖វិចិត្រ