សេដ្ឋកិច្ច

កម្ពុជា ទទួលបាន​ទុនវិនិយោគ​ជិត​២​ពាន់​លាន​ដុល្លារ​ក្នុង​វិស័យ​សំណង់​ក្នុង​រយៈពេល​៩​ខែ

​ភ្នំពេញ​៖​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ប្រចាំ និង​សម្ពោធ​បើក​ការតាំងពិព័រណ៍ ឧស្សាហកម្ម​សំណង់​កម្ពុជា​-​អន្ដរជាតិ ២០២២​នៅ​ថ្ងៃទី​០១ខែធ្នូ​ឆ្នាំ​២០២២​នៅ​មជ្ឍមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ លោក​លាង មុនី​រិ​ទ្ធ ​រដ្ឋលេខាធិការ ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្មនិង​សំណង់ បានឱ្យដឹងថា​ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​ទូទាំងប្រទេសចំនួន​៣,១៧៦​គម្រោង ក្រោម​ទុនវិនិយោគ ១,៩៦៣​លាន​ដុល្លារ ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២២​នេះ​។​

​លោក​បាន​គូសបញ្ជាក់ថា ក្រសួង​បានផ្ដល់​លិខិតអនុញ្ញាត​សាងសង់​គម្រោងបណ្ដុំ​លំនៅឋានមាន​លក្ខណៈ​ជា​បុរី​២០​គម្រោង​,បានផ្ដល់​ លិខិតអនុញ្ញាត​សាងសង់​គម្រោង​អគារ​ខ្ពស់ៗ ចាប់ពី​៥​ជាន់ឡើង ៩៨​គម្រោង ស្មើនឹង​១០០​អគារ ដែល​ក្នុងនោះ នៅ​រាជធានី​ភ្នំពេញ​៦៣​គម្រោង​, ខេត្ត​ព្រះសីហនុ​១១​គម្រោង​, ខេត្តបន្ទាយមានជ័យ ១២​គម្រោង និង​នៅតាម​បណ្ដា​ខេត្ត​ផ្សេងៗ១២​គម្រោង​។​

​លោក​បាន​លើកឡើងថា រយៈពេល​មួយ​ទស្សវត្សរ៍​ចុងក្រោយ ទុនវិនិយោគ​ក្នុង​វិស័យ​សំណង់​កម្ពុជា មាន​កំណើនទៀងទាត់និង​នៅតែ​បន្ដ​រីកចម្រើន​ជា​លំដាប់ ជាពិសេស​ការសាងសង់សំណង់​ធំៗខ្ពស់ៗដូចជា អគារ​ស្នាក់នៅ​រួម​៖អគារ លក់ទំនិញ ផ្សារ​ទំនើប មជ្ឈមណ្ឌល​ពាណិជ្ជកម្ម អគារ​ការិយាល័យ សណ្ឋាគារ អគារ​ពហុ​មុខងារ បុរី​លំនៅឋាន ភូមិគ្រឹះ គ្រឹះស្ថានសិក្សា មន្ទីរពេទ្យ ធនាគារ រោងចក្រ ឃ្លាំង -​ល​-​។​ ដោយ៖សិរីមតី