ចំណេះដឹង

អ្នកកវិទ្យាសាស្ត្រ ដាស់ឲ្យ ‘មេរោគ zombie ‘ដែលមានអាយុ ៤៨,៥០០ ឆ្នាំ នៅស៊ីបេរី រស់ឡើងវិញពីកំណកទឹកក

អ្នកវិទ្យាសាស្ត្របារាំងបានធ្វើឲ្យ “មេរោគ zombie “ដែលមានអាយុកាលជាង ៤៨,៥០០ ឆ្នាំ រស់ឡើងវិញ ក្រោយពីត្រូវបានកប់នៅក្រោមបឹងទឹកកកក្នុងប្រទេសរុស្ស៊ី។

យោងតាមកាសែត New York Post អ្នកវិទ្យាសាស្ត្របារាំងបានបង្កឲ្យពិភពលោកមានការភ័យខ្លាចដោយសារអាចនឹងមានការផ្ទុះឡើងនូវជំងឺរាតត្បាតមួយផ្សេងទៀតបន្ទាប់ពីការរស់ឡើងវិញនៃមេរោគ zombie ។

កាសែត New York Post បានដកស្រង់ការសិក្សាអំពីមេរោគ ដែលមិនទាន់ត្រូវបានគេត្រួតពិនិត្យ ការសិក្សាបានបញ្ជាក់ថា “ស្ថានភាពនឹងកាន់តែមហន្តរាយក្នុងករណីដែលរុក្ខជាតិ សត្វ ឬមនុស្សមានជំងឺដែលបណ្តាលមកពីការរស់ឡើងវិញនៃមេរោគមិនស្គាល់ប្រភពនៅក្នុងសម័យបុរាណ”។

យោងតាមរបាយការណ៍បឋម ការឡើងកំដៅផែនដីគឺមិនអាចថមថយវិញទេ ជាហេតុដែលធ្វើឲ្យស្រទាប់ទឹកកកដ៏ធំសម្បើមដែលកកជាអចិន្ត្រៃយ៏ ដែលដីកកជាអចិន្ត្រៃយ៍គ្របដណ្តប់មួយភាគបួននៃអឌ្ឍគោលខាងជើងនោះ បានធ្វើឲ្យសាយភាយនូវ “សារធាតុសរីរាង្គដែលបានកកអស់រយៈពេលរាប់លានឆ្នាំ” ដែលអាចរួមបញ្ចូលទាំងមេរោគដែលបានស្លាប់ជាយូរមកហើយផងដែរ។

អ្នកស្រាវជ្រាវបានសរសេរថា “ផ្នែកមួយនៃសារធាតុសរីរាង្គនេះក៏មានអតិសុខុមប្រាណកោសិកាដែលធ្វើឲ្យវាអាចរស់ឡើងវិញបាន (prokaryotes, unicellular eukaryotes) ក៏ដូចជាមេរោគដែលនៅស្ងៀមតាំងពីសម័យបុរាណបុរេប្រវត្តិមកម្ល៉េះ”។

យោងតាមកាសែត New York Post ការតាមដានពពួកមេរោគដែលរស់ឡើងវិញធ្វើឲ្យអ្នកវិទ្យាសាស្ត្រចម្លែកក្នុងចិត្តដោយសារតែមានការរស់ឡើងវិញនូវអ្វីដែលគេហៅថា “មេរោគ zombie ” ពីតំបន់ស៊ីបេរីតំបន់ទឹកកក permafrost ។

មេរោគ Pandoravirus yedoma ដែលមានវ័យចំណាស់ជាងគេគឺមានអាយុដល់ទៅ ៤៨,៥០០  ឆ្នាំ ដែលជាអាយុក្នុងកំណត់ត្រាសម្រាប់មេរោគដែលបង្កកត្រឡប់ទៅជាទម្រង់ដែលអាចចម្លងដល់សត្វដទៃទៀត ហើយវាអាចបំបែកកំណត់ត្រាមុនមេរោគដែលមានអាយុ ៣០,០០០ ឆ្នាំដែលត្រូវបានគេកត់សម្គាល់ដោយអ្នកវិទ្យាសាស្ត្រដូចៗគ្នាក្នុងឆ្នាំ ២០១៣ ថាវាមានប្រភពនៅស៊ីបេរី ។

មេរោគថ្មីនេះគឺជាមេរោគមួយក្នុងចំណោមមេរោគទាំង ១៣ ដែលត្រូវបានគេយកមកពិពណ៌នានៅក្នុងការសិក្សា ដែលមេរោគនីមួយៗមានហ្សែនផ្ទាល់ខ្លួនរបស់វា នេះបើយោងតាម Science Alert ។

ហេតុនេះវាបានបង្កទៅជា “គ្រោះថ្នាក់ដល់សុខភាព” បន្ទាប់ពីការស្រាវជ្រាវអំពីសភាវៈរស់នៅរបស់វា។ ពួកគេជឿថាជំងឺរាតត្បាតដូច coivd វានឹងក្លាយទៅជារឿងធម្មតានៅពេលអនាគត ដោយសារការរលាយផ្ទាំងទឹកកអចិន្ត្រៃយ៏ permafrost វាបានបញ្ចេញនូវមេរោគដែលវាសម្ងំនៅស្ងៀមដ៏យូរដូចជាអតិសុខុមប្រាណ Captain America នេះបើយោងតាមកាសែត New York Post ។

ពួកគេសរសេរថា “ដូច្នេះវាជាការត្រឹមត្រូវក្នុងការពិចារណាពីហានិភ័យនៃសភាវៈល្អិតៗនៃមេរោគសម៌័យបុរាណដែលនៅសេសសល់ និងធ្វើឲ្យវាវិវត្តឡើងវិញដោយសាមានការរលាយនៃស្រទាប់ ទឹកកអចិន្ត្រៃយ៏ permafrost តាំងពីបុរាណមក”។

ជាអកុសល វាជាការវិវត្តនៃមេរោគដ៏កាចសាហាវមួយ ដោយសារមានសារធាតុសរីរាង្គម្យាងដែលបានសាយភាយឡើងដោយសារទឹកកករលាយហើយវារលាយទៅជាកាបូនឌីអុកស៊ីត និងមេតាន ដែលជាហេតុបង្កើនឥទ្ធិពលផ្ទះកញ្ចក់ និងធ្វើឲ្យការរលាយកាន់តែលឿនថែមទៀត។

សារព័ត៌មាន New York Post រាយការណ៍ថា មេរោគរាតត្បាតដែលកើតឡើងដោយសារតែការរលាយផ្ទាំងទឹកកកទំនងជាមានមេរោគជាច្រើនទៀតដែលមិនទាន់ត្រូវបានគេរកឃើញ។

គឺជាការចាំបាច់ដែលត្រូវតែធ្វើការស្រាវជ្រាវបន្ថែមទៀត ដើម្បីវាយតម្លៃនូវកម្រិតឆ្លងនៃមេរោគដែលមិនស្គាល់ទាំងនេះនៅពេលដែលវារងនូវពន្លឺ កំដៅ អុកស៊ីសែន និងអថេរផ្នែកបរិស្ថានខាងក្រៅផ្សេងៗទៀត៕

ប្រភព៖ The Tribunal