អន្តរជាតិ

អ៊ុយក្រែនថាបានរកឃើញកាំភ្លើង និងទ្រព្យសម្បត្តិជាច្រើនរបស់អ្នកនយោបាយរុស្ស៊ី នៅទីក្រុងកៀវ

រដ្ឋាភិបាលអ៊ុយក្រែននៅសប្តាហ៍នេះអះអាងថាបានរកឃើញកាំភ្លើង និងទ្រព្យសម្បត្តិជាច្រើននៅក្នុង​គេហដ្ឋានរបស់អ្នកនយោបាយរុស្ស៊ីបណ្តាញនឹងវិមានក្រឹមឡាំងនៅក្នុងទីក្រុងកៀវ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់សេវាស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ហៅកាត់ថា SBU បានឲ្យដឹងថា ការស្វែងរកផ្ទះអចលនទ្រព្យ និងការិយាល័យដែលជាកម្មសិទ្ធិរបស់លោក Yevhen Murayev អតីតអ្នកនយោបាយបណ្តាញនឹងវិមានក្រឹមឡាំងរុស្ស៊ី លាក់ខ្លួនស្វែងរកប្រយោជន៍នៅបរទេសយក​ទៅឲ្យវិមានក្រឹមឡាំង បានធ្វើឡើងនៅ សប្តាហ៍នេះ ដោយបានរកឃើញនូវអាវុធធុនតូចផ្សេងៗ​ដូចជាកាំភ្លើង ព្រមទាំងទ្រព្យសម្បត្តិជាសាច់ប្រាក់។ ទ្រព្យទំាងនេះបានរកឃើញនៅក្នុងការឆែកឆេរ​ក្នុងអគារផ្ទះអចលនទ្រព្យដែល Murayev ធ្លាប់រកស៊ី។

Murayev គឺជាបុគ្គលដែលមានគណបក្សនយោបាយ និងប៉ុស្តិ៍ទូរទស្សន៍មួយ ដែលត្រូវបានគេស្គាល់​ថាជាយានជំនិះសម្រាប់ផលប្រយោជន៍របស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន មុនពេលការលុកលុយរបស់​ទីក្រុងមូស្គូនៅថ្ងៃទី២៤ ខែកុម្ភៈ បានធ្វើឡើង។ ចំពោះព័ត៌មានលម្អិតបន្ថែម ប្រភពដដែលមិនបាន​បញ្ជាក់ថា ទ្រព្យទាំងនោះខាងអ៊ុយក្រែននឹងយកទៅណានោះដែរ៕

ប្រភព៖ ALJAZEERA

ប្រភពរូប៖ ALJAZEERA
ប្រែសម្រួល៖សុខ តុលា