អន្តរជាតិ

អតីតមេដឹកនាំចិនបានទទួលមរណភាពក្នុងជន្មាយុ ៩៦ឆ្នាំ

ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចិន បានរាយការណ៍ថា លោក Jiang Zemin ដែលជាអតីតប្រធានាធិបតីរបស់ប្រទេសចិន បានទទួលមរណភាពកាលពីថ្ងៃពុធ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយសារជំងឺមហារីកឈាម និងជំងឺសរីរាង្គជាច្រើនប្រភេទ ។

លោក Jiang បានស្លាប់នៅវេលាម៉ោង ១២:១៣ យប់។ (០៤:១៣ GMT) នៅទីក្រុងសៀងហៃ ដែលជាស្រុកកំណើតរបស់គាត់ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរបានរាការណ៏ថា ការប្រកាសពីការស្លាប់របស់គាត់ ធ្វើឡើងតាមរយៈការបោះពុម្ភជាលិខិតផ្សព្វផ្សាយទៅកាន់ប្រជាជនចិនដោយបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាច សភា គណៈរដ្ឋមន្ត្រី និង យោធាបានដឹងពីការប្រកាសអំពីការស្លាប់នេះ។

FILE PHOTO: Chinese President Jiang Zemin delivers his speech during the handover ceremony in Hong Kong at midnight July 1, 1997. REUTERS/Kimimasa Mayama/File Photo

លិខិតនោះបានសរសេរថា “ការស្លាប់របស់សមមិត្ត Jiang Zemin គឺជាការបាត់បង់ដែលមិនអាចកាត់ថ្លៃបានចំពោះបក្ស និងកងយោធារបស់យើង និងប្រជាជននៃក្រុមជនជាតិភាគតិចទាំងអស់” ដោយនិយាយថា ការប្រកាសនេះត្រូវបានធ្វើឡើងដោយ “ទុក្ខសោកយ៉ាងជ្រាលជ្រៅ”។

គេបានអធិបាយថា “សមមិត្ត Jiang Zemin ជាទីស្រឡាញ់របស់យើង” ជាមេដឹកនាំដ៏ឆ្នើមម្នាក់ប្រកបដោយកិត្យានុភាពខ្ពស់ ជាម៉ាក្សនិយម រដ្ឋបុរស អ្នកយុទ្ធសាស្ត្រយោធា និងអ្នកការទូត និងជាអ្នកប្រយុទ្ធរបស់បក្សកុម្មុយនិស្តដែលបានខិតខំតស៊ូអស់កាលដ៏យូរលុងមកហើយ។

លោក Jiang ត្រូវបានគេដកចេញពីតំណែងដោយសារភាពមិនច្បាស់លាស់លើការដឹកនាំបក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចក្នុងប្រទេសចិនបន្ទាប់ពីការបង្រ្កាបទីក្រុងធានអានមេនយ៉ាងបង្ហូរឈាមលើបាតុករគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងឆ្នាំ ១៩៩៨ ប៉ុន្តែគាត់បានធ្វើឲ្យប្រទេសចាកចេញផុតពីភាពឯកោខាងការទូតជាបន្តបន្ទាប់ ដោយធ្វើការផ្សះផ្សារជាមួយនឹងសហរដ្ឋអាម៉េរិក និងធ្វើឲ្យមានការរីកចំរើនផ្នែកសេដ្ឋកិច្ចដែលមិនធ្លាប់មានពីមុនមក៕