សន្ដិសុខសង្គម

ជិះម៉ូតូបុកជាមួយរថយន្តបណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូបុកជាមួយរថយន្តពេញទំហឹង បណ្តាលឱ្យរងរបួសធ្ងន់នៅតាមផ្លូវ៥៩៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា។

សាក្សីបានឱ្យដឹងថា មុនកើតហេតុមានបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ1IN-2892 បើកពីកើតទៅលិច។មកដល់កន្លែងខាងលើក៏បានបុកជាមួយរថយន្ដម៉ាកMorning ផ្លាកលេខភ្នំពេញ 2BX 5455 បើកពីលិចទៅកើតពេញទំហឹងបណ្តាលឱ្យខាងម៉ូតូរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅ​មន្ទីរពេទ្យសង្គ្រោះបន្ទាន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យ​នគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយពេលក្រោយ៕ដោយ៖វិចិត្រ