ព័ត៌មានជាតិ

លោកឧកញ៉ា ទៀ វិចិត្រ ឧបត្ថម្ភថវិកា៤លានរៀល ដល់ប្អូនស្រីម្នាក់ស្លាប់កូនក្នុងពោះកំពុងវះកាត់

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកា លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារ​យុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុនិងលោកស្រី ហេង គីមជី បានឧបត្ថម្ភ​ថវិកា​ផ្ទាល់ខ្លួន៤លានរៀលជួយដល់ប្អូនស្រីមួយរូបជួបគ្រោះថ្នាក់កូនស្លាប់​ក្នុងពោះ ខណៈកំពុងត្រូវការជំនួយក្នុងការចំណាយលើការវះកាត់ និងសង្គ្រោះបន្ទាន់​នៅមន្ទីរ​ពេទ្យកាល់ម៉ែត។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ប្អូនស្រីរងគ្រោះមានឈ្មោះ សៀង ស្រីអូន ជាកម្មករកាត់ដេរនៅស្រុកជុំគិរី ខេត្តកំពត។ប្អួនស្រីបានជួបគ្រោះថ្នាក់ស្លាប់កូន​ក្នុងពោះនៅឯខេត្តកំពង់ស្ពឺ ហើយត្រូវបានក្រុមគ្រូពេទ្យឯកជនមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ​វះកាត់ដើម្បីជួយសង្គ្រោះ ។ប៉ុន្តែដោយស្ថានភាពជំងឺប្អួនស្រីធ្ងន់ធ្ងរពេកក៏ត្រូវបានបញ្ជួនបន្ត​ទៅមន្ទីរពេទ្យកាល់ម៉ែត។

ក្រុមគ្រួសារប្អូនស្រីរងគ្រោះ បានគោរពថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោកឧកញ៉ា ទៀ វិចិត្រ ដែលបានឧបត្ថម្ភថវិកាចំនួន៤លានរៀលដល់គ្រួសារពួកគាត់​ពេលកំពុង​ជួបការលំបាក។ សូមជូនពរដល់លោកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ​មានសុខភាពល្អនិង ប្រកបដោយពុទ្ធពរគ្រប់ប្រការ៕ដោយ៖វិចិត្រ