សេដ្ឋកិច្ច

សប្តាហ៍​ទី​៤​ខែវិច្ឆិកា ទូទាំងប្រទេស​ទទួលបាន​ភ្ញៀវ​ជិត​៣៧​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ភ្ញៀវទេសចរ​ផ្ទៃក្នុង​សប្តាហ៍​ទី​៤ចាប់ពី ថ្ងៃទី​២១-២៧ខែវិច្ឆិកាឆ្នាំ​២០២២មាន​ចំនួន៣៦៩,៤០៤​នាក់ក្នុងនោះ​ភ្ញៀវ​ជាតិ​៣៣៤,១៤៣​​នាក់​និង​ភ្ញៀ​បរទេស​ផ្ទៃក្នុង​៣៥,២៦១​នាក់​។​តួលេខ​នេះមានការ​កើនឡើង​៦.២៤%ធៀប​នឹង​សប្តាហ៍​កន្លងមកដែលមាន​ភ្ញៀវស​រុ​ប​៣៤៧,​៧​០​១​​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖​ខេត្ត​ព្រះសីហនុ ១៨១,៥៣៩​នាក់​,​ខេត្តសៀមរាប ៣២;៥១៥​នាក់​,​រាជធានី​ភ្នំពេញ ២៧,៣០១​នាក់​,​ខេត្តកំពត ២៣,០៤០​នាក់​,ខេត្ត​កែប ២០,៧២៧​នាក់​,​ខេត្តបាត់ដំបង ១២,៣២៩​នាក់​.​ខេត្តកំពង់ចាម ១១,០៣៦​នាក់​។​

​ខេត្ត​ព្រះសីហនុ នៅតែ​បន្ត​ទទួលបាន​ភ្ញៀវទេសចរ​ច្រើន​ក្នុង​សប្តាហ៍​កន្លងមក ដោយសារ​មាន​ព្រឹត្តិការណ៍​សំខាន់​ចំនួន​២​គឺ ទី​១ ការប្រគុំ​តន្ត្រី​និង​តាំង​ពិ​ព័រ​ណ៌​រយៈពេល​ពេញ​មួយ​សប្តាហ៍​ចាប់ពី​ថ្ងៃទី​២២-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅ​ទីលាន​តេ​ជោ និង​ទី​២ ការប្រកួត​ម៉ូតូ​ទឹក​នៅ​ឆ្នេរ​អូរ​ឈើទាល​រយៈពេល​៤​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៤-២៧ ខែវិច្ឆិកា ឆ្នាំ​២០២២ ដែលជា​វិញ្ញាសារ​មួយ​នៃ​ការប្រកួត​កីឡា​ជាតិ រៀបចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូរ​ឡាំ​ពិ​ក​កម្ពុជា​។​ដោយឡែក រដ្ឋបាលខេត្ត​ព្រះសីហនុ​នឹង​សហការ​ជាមួយ​គណៈកម្មការ​អន្តរក្រសួងក្នុងការ​ត្រៀម​ រៀបចំ​ពិធីបុណ្យ​សមុទ្រ​ចាប់ពី​ថ្ងៃទី​៩-១១ ខែធ្នូ អម​ជាមួយ​មហាសន្និបាត​ក្លឹប​ឆ្នេរសមុទ្រ​ដែល​ស្អាត​បំផុត​លើ​សាកលលោក ចាប់ពី​ថ្ងៃទី​៩-១៤ ខែធ្នូ ឆ្នាំ​២០២២៕​ដោយៈផាវី