សន្ដិសុខសង្គម

ជិះម៉ូតូបុកបង្កាន់ដៃស្ពានអាកាស ដួលបោកក្បាលស្លាប់មួយរំពេច

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូលើស្ពានអាកាស៧មករា ចេញពីកម្មវិធីមិត្តភក្តិត្រឡប់ទៅផ្ទះវិញ បុកបង្កាន់ដៃស្ពានពេញទំហឹងបណ្តាលឱ្យដួលបោកក្បាលស្លាប់មួយរំពេច។ គ្រោះថ្នាក់​ដ៏រន្ធត់នេះកើតឡើងនៅក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក កាលពីរំលងអធ្រាត្រ​ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា។

អ្នកស្លាប់ឈ្មោះរ័ត្ន មុន្នី អាយុជាង ៣០ឆ្នាំ ស្នាក់នៅម្ដុំស្ទឹងមានជ័យ ជិះម៉ូតូម៉ាកHonda Click ផ្លាកលេខភ្នំពេញ1HY-5390។

ប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនកើតហេតុ ប្ដីរបស់គាត់ទៅកម្មវិធីខួបកំណើតមិត្តភក្កិ។លុះត្រឡប់ទៅផ្ទះវិញក៏បានទូរសព្ទប្រាប់ប្រពន្ធថា “បងទៅផ្ទះវិញហើយ” ។មួយសន្ទុះក្រោយមកក៏មានទូរសព្ទប្រាប់ថាប្តីរបស់គាត់ជិះម៉ូតូយ៉ាងលឿនបុកបង្កាន់ដៃស្ពានអាកាស៧មករាស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុ សមត្ថកិច្ចបានពិនិត្យមិនបង្កខូចខាតប៉ះពាល់ដល់សម្បត្តិរដ្ឋក៏បាន​ប្រគល់ម៉ូតូនិងសាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕ដោយ៖វិចិត្រ