សេដ្ឋកិច្ច

កម្ពុជា ស្នើ​ជប៉ុន បើក​ការហោះហើរ​ត្រង់​ឡើងវិញ​

ភ្នំពេញ​៖ លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានស្នើ​ទៅកាន់​ឯកអគ្គរាជទូត​ជប៉ុន​លោក មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ក្នុង​ការជួយ​ជំរុញ ឱ្យមាន​ជើងហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA ពី​ទីក្រុង​តូ​ក្យូ​មក​ទីក្រុង​ភ្នំពេញ​ឡើងវិញ ក្រោយពី​ផ្អាក​កាលពី​កំលុង​ផ្ទុះ​ជំងឺ​កូ​វីដ​១៩​ខ្លាំង​។​

​ការស្នើ​បែបនេះ​ធ្វើ​ក្នុងឱកាស​ដែល​លោក​ឯកអគ្គរាជទូត មី​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ចូលជួប​ជម្រាបលា​លោក​រដ្ឋមន្ត្រី ថោង ខុន នៅ​ទីស្ដីការ​ក្រសួង ទេសចរណ៍ នា​រសៀល​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២២ ខណៈដែល​លោក​ជិត​ដល់ពេល​ផុត​អាណត្តិ​បំពេញបេសកកម្ម​ជា​ឯកអគ្គ រាជទូត​ជប៉ុន​នៅ​កម្ពុជា​។​

​លោក​ឯកអគ្គរាជទូត​ជប៉ុន​បាន​ឯកភាព​ចំពោះ​លោក​រដ្ឋមន្ត្រី ថោង ខុន ទោះបីថា​លោក​ចប់​អាណត្តិ​ជា​ឯកអគ្គរាជទូត​នៅ​កម្ពុជា​ក៏ពិត មែន​ប៉ុន្តែ​លោក​នឹង​បន្ត​ខិតខំ​ដើម្បី​ព​ង្រឹ​ក​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​កម្ពុជា​តទៅ​មុខ​ទៀត ពិសេស​គឺពាក់ព័ន្ធ​នឹង​ការជំរុញ​ជើងហោះហើរ​ត្រង់​ឡើងវិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ANA មកកាន់​កម្ពុជា​។​

​គួរ​ជម្រាប​ថា នា​រយៈពេល​១០​ខែ​ឆ្នាំ​២០២២​នេះ នៅ​ប្រទេស​ជប៉ុន​ទទួលបាន​ភ្ញៀវទេសចរ​កម្ពុជា​ប្រមាណ​ជាង​៧,០០០​នាក់ ខណៈ​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ជប៉ុន​ប្រមាណ​ជាង​១៩,០០០​នាក់ ក្នុង​រយៈពេល​ដូចគ្នា​៕ដោយ សិរីមតី

All Nippon Airways Co. (ANA) aircraft are attached to tugs at Haneda Airport in Tokyo, Japan, on Sunday, Oct. 25, 2020. ANA plans to temporarily transfer workers to other companies as the Japanese airline faces billions of dollars in losses, forcing it to come up with restructuring measures to survive the plunge in air travel from the pandemic. Photographer: Kentaro Takahashi/Bloomberg