សុខភាព

COVIDបំប្លែង ខ្លួនប្រភេទថ្មីងាយនឹងសម្លាប់មនុស្សនេះជាការព្រមានរបស់អ្នកស្រាវជ្រាវ

ប្រែសម្រួល៖សហការី

មេរោគ Omicron ដែលបានឆ្លងក្នុងរយៈពេលយូរជ្រុលស្ទើរតែពេញមួយឆ្នាំមានសភាពប្រែប្រួលក្នុងខណៈដែលមានការឆ្លងបន្តដោយស្ងៀមស្ងាត់បណ្តាលឲ្យមានការផ្ទុះឡើងរាលដាលក្នុងកំរិតខ្ពស់នៅស្ទើរតែគ្រប់ប្រទេសពាសពេញពិភពលោក។

មេរោគនេះមានកម្រិតស្រាលជាងមេរោគចាស់ពីមុនមក ដែលអ្នកស្រាវជ្រាវជាច្រើនមានជំនឿថាវាជាការបញ្ចប់ការវិវត្តខ្លួនរបស់ Covid ដែលតែងតែមានការបំប្លែងខ្លួនជាច្រើនប្រភេទពីមុនមកហើយវាបានផ្លាស់ប្តូរទៅជាប្រភេទស្រាលជាងមុន ហេតុនេះពួកវាកាន់តែងាយស្រួលធ្វើឲ្យមានការចម្លងរីករាលដាលច្រើនជាងមុនថែមទៀតផង។

ប៉ុន្តែក្រុមអ្នកស្រាវជ្រាវនៅអាហ្រ្វិកខាងត្បូងនិយាយថា មេរោគនេះនៅតែមានសក្ដានុពលក្នុងការសម្លាប់មនុស្សបន្ទាប់ពីបានពិនិត្យអ្នកជំងឺអេដស៍ដែលមានភាពស៊ាំនឹងមេរោគ ហើយមានផ្ទុកមេរោគនេះអស់រយៈពេលជាងកន្លះឆ្នាំមកហើយ។

នៅក្នុងរយៈពេលមួយយូរទៅ មេរោគនេះវិវត្តខ្លួនទៅសម្លាប់កោសិការបស់មនុស្ស ដែលនាំឲ្យមានការរលាកសួតកាន់តែខ្លាំងឡើងៗនេះបើយោងតាមសាស្ត្រាចារ្យ Alex Sigal ដែលជាអ្នកជំនាញខាងមេរោគឆ្លងដែលបានដឹកនាំការស្រាវជ្រាវមួយនេះ។

អ្នកជំងឺដែលគេបានធ្វើការស្រាវជ្រាវនោះគឺជាអ្នកជំងឺដែលមានផ្ទុកមេរោគ Omicron ដែលគេដឹងថាបានឆ្លងវាក្នុងរយះពេលយូរជាងគេបំផុត ដែលគេជឿថាវាបានវិវដ្តចំពោះអ្នកជំងឺដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយខ្លាំង។

មនុស្សដែលមានភាពស៊ាំនឹងមេរោគនេះមិនអាចកម្ចាត់បានទាំងស្រុងនូវការឆ្លងនេះទេ ដែលអាចបណ្តាលឲ្យវីរុសបន្តចម្លង និងផ្លាស់ប្តូរសភាវៈរបស់វានៅក្នុងខ្លួនរបស់ពួកគេទៅតាមពេលវេលា មុនពេលរីករាលដាលដល់អ្នកដទៃជាមួយនឹងការបំប្លែងខ្លួនទៅជាប្រភេទថ្មីរបស់មេរោគនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏ការរកឃើញនៅអាហ្វ្រិកខាងត្បូងគ្រាន់តែជាទ្រឹស្តីមួយអំពីអនាគតនៃការរីករាលដាល និងការការពាររបស់ Covid ដែលទទួលបានតាមរយៈការចាក់វ៉ាក់សាំង និងបទពិសោធលើការឆ្លងពីមុនមកបានធ្វើឲ្យសហរដ្ឋអាម៉េរិក  និងពិភពលោកចាត់វិធានការដើម្បីទប់ស្កាត់ការកើតឡើងនូវរោគដ៏សាហាវមួយប្រភេទផ្សេងទៀត។

ការរកឃើញនេះបានផ្ទុះឡើងនៅចំពេលដែលមានការព្រមានថា ការផ្ទុះឡើងជាថ្មីនៃមេរោគ Covid នៅក្នុងប្រទេសចិនដែលនៅតែមិនមានស្ថិរភាពលើការគ្រប់គ្រងជាហេតុបង្កឲ្យមានការប្រែប្រួលលើការលុបបំបាត់វា នេះជាសក្តានុពលមួយក្នុងការរុញច្រានពិភពលោកឲ្យវិលត្រឡប់ទៅក្នុងដំណាក់កាលដែលកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគនេះជាថ្មីម្តងទៀត។

គោលនយោបាយ ‘សូន្យ-Covid’ ដ៏តឹងរ៉ឹងរបស់ប្រទេសចិនបានជំរុញឲ្យមានការលំបាកលើផ្នែកសេដ្ឋកិច្ច ហើយពួកអ្នកស្រុកបានត្រឡប់ទៅដាក់ខ្លួនរស់នៅក្នុងសភាពឯកោវិញម្តងទៀត។ ករណីនេះមានការឆ្លងរាលដាលផ្ទុះឡើងទ្វេដងក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះនៅទូទាំងប្រទេសចិន ដែលជំងឺរាតត្បាតនេះបានចាប់ផ្តើមផ្ទះឡើងជិតបីឆ្នាំមុន។ មនុស្ស ៤០,០០០ នាក់ឥឡូវនេះកំពុងធ្វើតេស្តវិជ្ជមានជារៀងរាល់ថ្ងៃ ដោយរាប់លាននាក់ស្ថិតនៅក្រោមការរឹតបន្តឹងបិទខ្ទប់។

ការសិក្សាចុងក្រោយបង្អស់ត្រូវបានអនុវត្តដោយអ្នកស្រាវជ្រាវមកពីវិទ្យាស្ថានស្រាវជ្រាវសុខភាពប្រទេសអាហ្រ្វិកក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូង ដែលជាមន្ទីរពិសោធន៍ដំបូងគេដែលបានធ្វើតេស្ត Omicron ដំបូងដែលមានប្រតិកម្មប្រឆាំងនឹងវ៉ាក់សាំងចាស់ៗ ហើយវាបង្ហាញថា មេរោគបានចុះខ្សោយឥទ្ធិពលរបស់វា។

អ្នកស្រាវជ្រាវបានពិនិត្យមើលលើសំណាកឈាមធម្មតាពីអ្នកជំងឺ Covid ដែលឆ្លងមេរោគ Omicron ក្នុងរយៈពេលយូរ។

ពួកគេបានយកសំណាកមេរោគពីឈាមអ្នកជំងឺភ្លាមៗបន្ទាប់ពីពួកគេត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមាន Covid បន្ទាប់មកក្នុងខែដំបូងនៃការធ្វើរោគវិនិច្ឆ័យ នៅចន្លោះពេលបីខែ។

ពួកគេបានសិក្សាពីការបំប្លែងខ្លួនដោយមានការបង្កើតហ្សែនរបស់មេរោគ ក៏ដូចជារបៀបដែលកោសិកាមនុស្សត្រូវបានឆ្លងមេរោគនេះ។

នៅពេលដែលការធ្វើរោគវិនិច្ឆ័យដំបូងឃើញថាកោសិការបានបន្តស្លាប់កាន់តែញឹកញាប់។

នៅពេលដែលអ្នកជំងឺត្រូវបានឆ្លងមេរោគ Omicron ដំបូង កោសិកាមនុស្សប្រហែល ៤ ភាគរយដែលត្រូវបានឆ្លងហើយស្លាប់។ នោះគឺប្រហែលមួយភាគបីនៃកម្រិតនៃមេរោគ Wuhan ដែលបានលេចឡើងជាលើកដំបូងនៅចុងឆ្នាំ ២០១៩ ដែលបានសម្លាប់កោសិការប្រហែលជា ១២ ភាគរយនៃកោសិកាឆ្លង។

នៅថ្ងៃទីប្រាំមួយបន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ កោសិកាតិចជាងប្រាំមួយភាគរយត្រូវបានគេរកឃើញថាបានស្លាប់។ ត្រឹមថ្ងៃទី ២០ អត្រានេះបានកើនឡើងដល់ជិត ៧ ភាគរយ។

ការស្លាប់កោសិកាជាញឹកញាប់ជាសញ្ញានៃសភាពធ្ងន់ធ្ងរនៃជំងឺដែលការប្រែប្រួលមានការកើនឡើងម្តងទៀតដល់ជិត ១០ ភាគរយនៅក្នុងថ្ងៃទី ១៩០ ដែលមានអត្រាប្រហាក់ប្រហែលគ្នាទៅនឹងប្រភេទមេរោគដើមនៅ Wuhan។

វេជ្ជបណ្ឌិត Sigal បាននិយាយថា “វាមិនធម្មតានោះទេព្រោះវីរុសដំបូងត្រូវបានថមថយ ទោះជាយ៉ាងណាក៏ដោយ តាមប៉ារ៉ាម៉ែត្រដែលយើងបានវាស់វែង វាកាន់តែមានការថយចុះ ដែលបង្ហាញថាកាវិវត្តខ្លួនរបស់មេរោគក្នុងរយៈពេលវែងមិនបានន័យថាវាអាចឈានទៅរកការថយចុះនោះទេ។

ដូច្នេះហើយ ការបំប្លែងខ្លួនបន្ទាប់ ប្រសិនបើវាមាន ប្រហែលជាមិនស្រាលដូច Omicron នោះទេ។ជំងឺ Covid-១៩ នាំឲ្យមានការស្លាប់កោសិកា ដែលបណ្តាលឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធរលាក។

ការរកឃើញនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រាវជ្រាវ ដែលបានសន្មត់ថា ប្រភេទនៃ Covid-១៩ នឹងក្លាយទៅជាមិនសូវមានប្រតិកម្ម ហើយវាឆ្លងទៅតាមកាលវេលា បើតាមការវិនិច្ឆ័យមេរោគ omicron នេះមានសភាពស្រាល បើប្រៀបធៀបទៅនឹងមេរោគបំប្លែងខ្លួនមុនៗ។

នៅក្នុងប្រទេសចិន អត្រាករណីប្រចាំថ្ងៃបានចាប់ផ្តើមកើនឡើងកាលពីមួយខែមុន ហើនៅចុងសប្តាហ៍នេះមានការកើនឡើងរហូតដល់ ៣៩,៧៩១ ដែល ៩ នាក់ក្នុងចំណោម ១០ នាក់មិនមានរោគសញ្ញា នេះទេបើយោងតាមទិន្នន័យពីគណៈកម្មការសុខភាពជាតិ។ កូវីដផ្ទុះឡើងកាន់តែច្រើនជាហេតុបណ្តាលឲ្យមានការរីករាលដាលបន្តកើនឡើង វាអាចចម្លងបន្ថែមទៀត និងមានការបំប្លែងខ្លួនបានកាន់តែច្រើនឡើងផងដែ។

លោកវេជ្ជបណ្ឌិត Simon Clarke អ្នកជំនាញផ្នែកមីក្រូជីវសាស្រ្តដែលមានមូលដ្ឋាននៅសាកលវិទ្យាល័យ Reading បានប្រាប់ MailOnline ថា “រាល់ការឆ្លងមេរោគ Covid ជាការបង្ហាញថាមេរោគមានឱកាសដើម្បីបំប្លែងខ្លួនវាក្នុងលក្ខណៈខុសៗគ្នា។

‘គំនិតដែលថាវាឈានទៅរកការថយចុះនៃការស្លាប់គឺជាការគិតខុស ការមានអង្គបដិបដ៏មានប្រសិទ្ធភាពក្នុងខ្លួនប្រជាជនគ្រប់រូបអាចការពារការឆ្លងបានច្រើនជាង ប៉ុន្តែបើប្រៀបធៀបទៅនឹងវ៉ាក់សាំងដែលបានប្រើនៅទីនេះ វាហាក់ដូចជាថារបស់ចិនមានប្រសិទ្ធភាពតិចតួច ដែលថាអាចជួយដោះស្រាយបញ្ហាដល់ពួកគេ។  omicron បំប្លែងខ្លួនបានបង្ហាញឲ្យឃើញថា វាបង្កឲ្យមានជំងឺមិនសូវធ្ងន់ធ្ងរជាងប្រភេទ Covid ដើម ក៏ដូចជាបំប្លែងខ្លួនអាល់ហ្វា និងដីសណ្ត។

ការរកឃើញនេះមិនសូវមានហេតុផលល្អសម្រាប់ការឆ្លើយតបជាសាកលចំពោះបញ្ហាសុខភាពសាធារណៈដែលកំពុងកើតឡើងនោះទេ។

សហរដ្ឋអាម៉េរិកបាននិងកំពុងត្រៀមខ្លួនសម្រាប់ការផ្ទុះឡើងនៃជំងឺកូវីដក្នុងអំឡុងរដូវត្រជាក់ ដែលភាគច្រើនត្រូវបានវាយលុកដោយជំងឺ RSV និងគ្រុនផ្តាសាយ៕

ប្រភព ដំណឹងប្រចាំថ្ងៃ