អន្តរជាតិ

រុស្ស៊ីអះអាងថាទាហានអ៊ុយក្រែនជាង ១០០ នាក់ត្រូវបានសម្លាប់នៅតំបន់ Dnipro

រុស្ស៊ីអះអាងថា បានសម្លាប់ទាហានអ៊ុយក្រែនជាង១០០នាក់នៅតំបន់ Dnipro ភាគ    កណ្តាល ព្រមទាំងបានបំផ្លាញគ្រឿងចក្រប្រយុទ្ធអ៊ុយក្រែនជាច្រើនគ្រឿងផ្សេងទៀត។

នេះដោយយោងតាមរបាយការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីប្រចាំថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ របាយការណ៍បាននិយាយថា នៅទីក្រុង Dnipro ដែលជាទីក្រុងភាគ  កណ្តាលនៃប្រទេស តាមបណ្តោយនៃទន្លេ Dnieper “រថពាសដែកចំនួនប្រាំបី និងរថយន្ត ចំនួនប្រាំគ្រឿងរបស់អ៊ុយក្រែន ត្រូវបានបំផ្លាញក្នុងអំឡុងពេលដឹកជញ្ជូនតាមផ្លូវដែក។ លើសពីនេះ ទាហានអ៊ុយក្រែនជាង ១០០ នាក់ក៏ត្រូវបានសម្លាប់ផងដែរ”។ នៅក្នុងបច្ចុប្បន្នភាពនេះ រុស្ស៊ីបានអះអាងថា ពួកគេបានប្រើប្រាស់អាវុធជាក់លាក់គឺកាំជ្រួច កាំភ្លើងធំ។ ក្រៅពីនៅ Dnipro ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ក៏បានបំផ្លាញ យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ៧ គ្រឿងនៅក្នុងតំបន់នៃខេត្ត Luhansk, Donetsk និង Kherson។

ជុំវិញព័ត៌មាននេះ ប្រភពឯករាជ្យមិនអាចផ្ទៀងផ្ទាត់ត្រឹមត្រូវបាននោះទេ ចំណែកខាង អ៊ុយក្រែនក៏មិនបានទទួលស្គាល់ ឬចេញឆ្លើយតបនោះដែរ៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា