អន្តរជាតិ

រុស្ស៊ីផ្ទេរអង្គភាពយោធាពីបេឡារុស្សទៅកាន់អ៊ុយក្រែន

ប្រែសម្រួល៖ សហការី

ប្រទេសរុស្ស៊ីកំពុងរៀបចំដាក់ពង្រាយអង្គភាពយោធាជាច្រើនកងពីប្រទេសបេឡារុស្សទៅកាន់ទឹកដី អ៊ុយក្រែនដែលខ្លួនកាន់កាប់។

ប្រភពព័ត៌មានពីកងកម្លាំងយោធាអ៊ុយក្រែនបានឲ្យដឹងថា”ការផ្ទេរកងទ័ព និងឧបករណ៍យោធារបស់រុស្សី ក្នុងគោលបំណងបំពេញបន្ថែមដល់អង្គភាពដែលមានការបាត់បង់ទ័ព។

ក្រុមយោធារុស្ស៊ីនៅក្នុងទឹកដីអ៊ុយក្រែនដែលខ្លួនបានកាន់កាប់បណ្តោះអាសន្ន ត្រូវបានគេរំពឹងថានឹងមានការពង្រឹងកម្លាំងដោយការផ្ទេរអង្គភាពជាច្រើនកងពីសាធារណរដ្ឋបេឡារុស្ស បន្ទាប់ពីឈានដល់ដំណាក់ការប្រយុទ្ធ។

ព័ត៌មានលម្អិត៖ នៅថ្ងៃទី ២៧ ខែវិច្ឆិកា រុស្ស៊ីបានបើកការវាយប្រហារដោយកាំជ្រួចចំនួន ៤ លើកទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជា Rozumivka នៅតំបន់ Zaporizhzhia Oblast និង Musiivka ក្នុងតំបន់ Dnipropetrovsk (ជាយក្រុង Kryvyi Rih – Ukrainska Pravda)ជាដើម ។ រុស្ស៊ីបានបើកការវាយប្រហារជិត ១០ លើកដោយប្រើប្រព័ន្ធរ៉ុក្កែតរង្វង់ប្រតិបត្តការចម្រុះបាញ់ស្រោចជាច្រើនគោលដៅ។ ការគំរាមកំហែងតាមរយៈការវាយប្រហារដោយកាំជ្រួចផ្លោងរបស់រុស្ស៊ីមកលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅតាមតំបន់ព្រំដែនរបស់អ៊ុយក្រែននៅតែបន្ត។

នៅលើរណសិរ្សប្រយុទ្ធ Volyn និង Polissia មិនមានអ្វីប្រែប្រួលដ៏គួរឲ្យកត់សម្គាល់ទេ ហើយក៏គ្មានសញ្ញាបើកការវាយលុកពីសំណាក់កងទ័ពរុស្ស៊ីដែរ។ បេឡារុស្ស បន្តគាំទ្រការលុកលុយរបស់រុស្ស៊ីលើទឹកដីអ៊ុយក្រែន និងផ្តល់ទីតាំង លំហអាកាសរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះ។ អង្គភាពនៃកងប្រតិបត្តិការពិសេសបេឡារុស្ស ដែលជាផ្នែកមួយក្នុងតំបន់របស់រដ្ឋសហភាពរុស្ស៊ី កងទ័ពបេឡារុស្ស ត្រូវបានដាក់ពង្រាយក្នុងគោលបំណងពង្រឹងតំបន់កាន់កាប់តាមព្រំដែនរបស់ខ្លួន។

នៅលើរណសិរ្ស Sivershchyna តាមព្រំដែនក្នុងតំបន់ Briansk និង Kursk Oblasts ក្នុងប្រទេសរុស្ស៊ី អង្គភាពរុស្ស៊ីបន្តគ្រប់គ្រងតំបន់តាមព្រំដែនរុស្ស៊ីនឹងអ៊ុយក្រែន ហើយធ្វើសកម្មភាពបង្កហេតុ ពួកគេបានបើកការវាយប្រហារដោយប្រើកាំភ្លើងត្បាល់នៅជិតលំនៅឋាន Yanzhulivka ក្នុងតំបន់ Chernihiv ។

នៅលើរណសិរ្ស Slobozhanshchyna រុស្ស៊ីបានបើកការវាយប្រហារនៅជិតតំបន់តាំងទីលំនៅ Kozacha Lopan, Strilecha, Izbytske, Ohirtseve, Bochkove, Budarky, Chuhunivka និង Ambarne ក្នុងតំបន់ Kharkiv ដោយប្រើកាំភ្លើងត្បាល់និងកាំភ្លើងធំ។

នៅលើរណសិរ្ស Kupiansk រុស្ស៊ីកំពុងពង្រឹងខ្សែការពារ ពួកគេបានបើកការវាយប្រហារដោយប្រើកាំភ្លើងធំគ្រប់ប្រភេទទៅលើតំបន់តាំងទីលំនៅ Kupiansk, Kurylivka, Tabaivka, Krokhmalne និង Berestove ក្នុងតំបន់ Kharkiv ។

នៅផ្នែកជួរមុខ Lyman រុស្សីកំពុងផ្តោតលើកិច្ចខិតខំធ្វើសកម្មភាពវាយលុក ពួកគេបានបើកការវាយប្រហារដោយកាំភ្លើងធំនៅជិតតំបន់តាំងទីលំនៅ Makiivka និង Nevske នៅក្នុង Luhansk Oblast និង Yampolivka និង Torske ក្នុងតំបន់ Donetsk ។

នៅលើរណសិរ្ស Bakhmut និង Avdiivka រុស្សីកំពុងផ្តោតលើកិច្ចខិតខំធ្វើសកម្មភាពវាយលុក។ ពួកគេបានបើកការវាយប្រហារដោយប្រើរថក្រោះ កាំភ្លើងត្បាល់ និងកាំភ្លើងធំរ៉ុក្កែត នៅជិតតំបន់តាំងទីលំនៅ Spirne, Yakovlivka, Bakhmutske, Bakhmut, Klishchiivka, Andriivka, Kurdiumivka, Avdiivka, Vodiane, Pervomaiske, Krasnohorivka, Marinka និង Novomykhailblastivka ក្នុងទីក្រុង។

នៅលើរណសិរ្ស Novopavlivka រុស្ស៊ីបានបើកការវាយប្រហារលើទីតាំងនៃកងកម្លាំងអ៊ុយក្រែន និងក្នុងស្រុកនៃតំបន់តាំងទីលំនៅ Vuhledar, Novoukrainka, Zolota Nyva និង Neskuchne ក្នុងតំបន់ Donetsk ដោយប្រើប្រភេទកាំភ្លើងធំចំរុះផ្សេងៗគ្នា។

នៅលើរណសិរ្ស Kryvyi Rih និង Kherson រុស្ស៊ីកំពុងពង្រឹងខ្សែការការពារទីតាំង និងបន្តវាយប្រហារដោយកាំភ្លើងធំទៅលើកងកម្លាំងអ៊ុយក្រែនដែលនៅការពារទីតាំងនៅច្រាំងខាងស្តាំនៃទន្លេ Dnipro និងជាពិសេសទីក្រុង Kherson ។

នៅលើរណសិរ្ស Zaporizhzhia រុស្ស៊ីកំពុងការពារទីតាំង ពួកគេបានបើកការវាយប្រហារដោយប្រើកាំភ្លើងធំទំហំខុសៗគ្នានៅជិត Vremivka, Novosilka, Novopil, Poltavka, Malynivka, Chervone, Zaliznychne, Dorozhnianka, Novodanylivka និង Kamianske ក្នុង Zaporizhzhia Oblast ។

រុស្ស៊ីបន្តទទួលរងការខាតបង់ មន្ទីរពេទ្យក្នុងស្រុកនៅក្នុងសង្កាត់ Shchastia នៃតំបន់ Luhansk គឺផ្ទុកលើសចំណុះ ដោយសារអ្នករបួសមានចំនួនច្រើនលើសលប់។ ផ្នែកវេជ្ជសាស្រ្តរបស់ទាហានរុស្សីបានបញ្ជូនអ្នករងរបួសទៅកាន់ទីក្រុង Luhansk ។

ការវាយប្រហារលើរោងចក្ររុស្ស៊ីត្រូវបានធ្វើឡើងនៅក្នុងតំន់ Svatove កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា មានទាហានរុស្ស៊ីប្រហែល ៧០ នាក់ឈជើងនៅទីនោះ ចំនួនទាហានរុស្សីដែលបានស្លាប់និងរបួសកំពុងត្រូវបានធ្វើការបញ្ជាក់។

អង្គភាពរ៉ុក្កែត និងកាំភ្លើងធំរបស់អ៊ុយក្រែន បានវាយប្រហារសង្កាត់ចំនួនបីដែលជាឃ្លាំងស្តុក គ្រឿងសព្វាវុធ និងឧបករណ៍យោធារបស់រុស្ស៊ី៕

Ukrianka Pravda