សន្ដិសុខសង្គម

រន្ទះបាញ់ជនជាតិដើមភាគតិចព្នង ម្តាយរងរបួសធ្ងន់ កូនប្រុសស្លាប់

មណ្ឌលគិរី៖ឧបទ្ទវហេតុភ្លៀងធ្លាក់លាយឡំផ្គរនិងមានរន្ទះ បានបាញ់ចំផ្ទះជនជាតិដើម​ភាគតិចព្នងមួយបណ្ដាលឱ្យកូនប្រុសម្នាក់ស្លាប់ ម្តាយរងរបួសធ្ងន់ ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់។បាតុភូតធម្មជាតិបង្កឱ្យមានអ្នកស្លាប់និងរបួសនោះ បានកើតឡើងនៅម្តុំទួលស្រឡៅ ស្ថិតក្នុងភូមិឈូល ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។

អ្នកភូមិបានឱ្យដឹងថា ស្រ្តីរងគ្រោះដោយសាររន្ទះបាញ់ឈ្មោះ ចយ នាង អាយុ ៣៨ឆ្នាំ ជនជាតិភាគតិចព្នង នៅភូមិ ឃុំខាងលើ បានរងរបួសធ្ងន់និងកូនប្រុសតូចឈ្មោះ តឹក ហូរ អាយុ៥ខែ។

បន្ទាប់ពីកើតហេតុ ត្រូវបានសាច់ញាតិបញ្ជូនម្តាយដែលរងបួសទៅមណ្ឌលសុខភាព​ស្រុកកោះញែកភ្លាមៗង្គ្រោះទាន់ពេលវេលា។ប៉ុន្តែកូនតូចបានស្លាប់ពេលបញ្ជូន​ទៅដល់មន្ទីរពេទ្យ៕ដោយ៖វិចិត្រ