សន្ដិសុខសង្គម

បញ្ជូន១២នាក់ពីបទលេងល្បែងជល់មាន់ ខុសច្បាប់ទៅតុលាការ

បាត់ដំបង៖នគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៩ ខែវិច្ឆិកា បានបញ្ជូនមនុស្ស១២នាក់ ករណី ប្រមូលផ្តុំគ្នាលេងល្បែងជល់មាន់ភ្នាល់ដាក់លុយខុសច្បាប់ទៅតុលាការ។

លោកវរសេនីយ៍ឯក ឈឿង គឹមសុង នាយការិយាល័យនគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា ករណីប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់មាន់ជល់ស៊ីសងលុយ សមត្ថកិច្ចចម្រុះ ចាប់ខ្លួនបានកាលពីថ្មីៗកន្លងមកនេះ។ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ខាងលើ ធ្វើឡើងនៅភូមិអូរតានប់ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនដែលប្រព្រឹត្តល្បែងស៊ីសងចំនួន១២នាក់នោះនៅសង្កាត់ក្តុលដូនទាវ និងសង្កាត់ស្លាកែត ក្រុងបាត់ដំបង។ក្រោយបញ្ចប់ការសាកសួរ ជនញៀនល្បែងនិងវត្ថុតាងពាក់ព័ន្ធ បទល្មើស ជាច្រើនទៀតត្រូវបាននគរបាលជំនាញរៀបចំនិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាម ច្បាប់៕ដោយ ៖ព្រះអង្គខ្មៅ