សន្ដិសុខសង្គម

នាំស្ត្រី២នាក់សង្ស័យពាក់ព័ន្ធគ្រឿងញៀន ទម្ងន់ជាង៥គីឡូក្រាមទៅតុលាការ

ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកានេះ បានបង្ហាញខ្លួនស្ត្រី២នាក់សង្ស័យជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនទម្ងន់ជាង៥គីឡូក្រាមនិងបញ្ជូនទៅតុលាការ។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កម្លាំងជំនាញក១១ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ី ផល្លា នាយករងមន្ទីរប្រឆាំងគ្រឿងញៀននិងនគរបាលរាជធានីភ្នំពេញ ចុះស្រាវជ្រាវបង្រ្កាបនៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។

ក្នុងនោះចាប់បានស្រ្តីជាជនសង្ស័យ២នាក់-ឈ្មោះស៊ិន សារ៉ា អាយុ៣៨ឆ្នាំ និងឈ្មោះនាក់ ស្រីអូន អាយុ៣០ឆ្នាំ។វត្ថុតាងមាន៖ សារធាតុញៀនប្រភេទមេតំហ្វេតាមីនICE ចំនួន៥ដុំធំទម្ងន់៥គីឡូ៥៨៦ក្រាម។ក្រោយពីឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖វិចិត្រ