សន្ដិសុខសង្គម

ចោរឆក់កាបូបមានលុយ៨លានរៀល មាស២តម្លឹងជិះម៉ូតូគេចខ្លួនបាត់

ភ្នំពេញ៖ក្រុមចោរបានឆក់កាបូបពីស្ត្រីម្នាក់អង្គុយលក់នំជាប់របងសាលាចតុមុខមានទាំងលុយចំនួន៨លានរៀល មាស២តម្លឹងនិងទូរសព្ទមួយគ្រឿង រួចជិះម៉ូតូគេចខ្លួនបាត់អស់។ករណីនេះបានកើតឡើងនៅជាប់របងសាលាចតុមុខ ជិតអធិការដ្ឋាននគរបាលខណ្ឌ​ដូនពេញ​កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែវិច្ឆិកា។

ស្ត្រីម្ចាស់កាបូបបានប្រាប់សមត្ថកិច្ចថា ដំបូងគាត់កំពុងអង្គុយលក់នំ ស្រាប់តែមាន​ជនសង្ស័យ​មួយក្រុមបានជិះម៉ូតូមកធ្វើជាទិញនំរបស់គាត់។

ស្ត្រីរូបនោះបានបន្តថា ពេលគាត់កំពុងតែធ្វើនំ ពួកវាឃើញកាបូបលុយក៏ឆក់រត់​ឡើងម៉ូតូហើយជិះគេចខ្លួនបាត់តែម្តង។ក្នុងកាបូបនោះម្ចាស់បានបញ្ជាក់ថា មានលុយចំនួន៨លានរៀល ខ្សែកមាស២តម្លឹងនិងទូរសព្ទ១គ្រឿង។

បន្ទាប់ពីមានករណីខាងលើ កម្លាំងអាវុធហត្ថបាននាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​ដើម្បីស្រាវជ្រាវតាមចាប់ក្រុមចោរយកមកអនុត្តតាមច្បាប់៕ដោយ៖វិចិត្រ