អន្តរជាតិ

អាល្លឺម៉ង់បញ្ជូនរថយន្តដឹករថក្រោះថ្មី២គ្រឿង និងរថពាសដែក១៤គ្រឿងទៅអ៊ុយក្រែន

ប្រទេសអាល្លឺម៉ង់នៅថ្ងៃចន្ទនេះបានរៀបចំរួចរាល់អស់ហើយ និងត្រៀមដឹករថយន្ត  រថពាសដែកប្រយុទ្ធរាប់សិបគ្រឿងថ្មីទៅអ៊ុយក្រែនតាមការសន្យារបស់ខ្លួនកាលពី     សប្តាហ៍មុន។

នេះ​ដោយយោងតាម​ការ​លើក​ឡើង​​របស់​រដ្ឋាភិបាល​អាល្លឺម៉ង់ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែល​បាន​ចុះ​ផ្សាយ​នៅ​លើ​គេហទំព័រនៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា។ ជំនួយដែលគ្រោងនឹង ចេញដំណើរដឹកទៅអ៊ុយក្រែនរួមមានលម្អិតដូចជា៖ រថយន្តសម្រាប់​សណ្តោង ដឹកជញ្ជូន រថក្រោះខ្នាតធំចំនួន ២ គ្រឿង ស៊េរី M1070 Oshkosh ជាប្រភេទដូចគ្នាដែលធ្លាប់ដឹកទៅ ចំនួន៨គ្រឿងកាលពីពេលកន្លងទៅ និងរថពាសដែកថ្មី១៤គ្រឿងសម្រាប់ផ្តល់ជូន ឆ្មាំការពារ ព្រំដែនអ៊ុយក្រែន។ បើតាមកាសែតជាតិអ៊ុយក្រែន  រថពាសដែកព្រំដែនប្រភេទនេះ ទាំងអស់គឺមានចំនួន៥៣គ្រឿងហើយដែលសុទ្ធសឹងតែផ្តល់ជូនដោយសម្ព័ន្ធមិត្តអាល្លឺម៉ង់។

គួរជម្រាបថា តម្លៃសរុបនៃអាជ្ញាប័ណ្ណចេញដោយរដ្ឋាភិបាលសហព័ន្ធសម្រាប់ការនាំចេញ ទំនិញយោធារបស់អាល្លឺម៉ង់ក្នុងរយៈពេលចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ ២០២២ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ គឺមានចំនួន ១.៦៣៦ ពាន់លានអឺរ៉ូហើយ ដែលមានន័យថា អាល្លឺម៉ង់បាននាំចេញជំនួយទៅអ៊ុយក្រែនគិតជាដុល្លារអាម៉េរិកគឺប្រហែលជាង១.៦៩៦ពាន់លានដុល្លារ៕

ប្រភព៖  Pravda

ប្រភពរូប៖Pravda
ប្រែសម្រួល៖សុខ តុលា