អន្តរជាតិ

ហ្សេឡិនស្គីថា រុស្ស៊ីនឹងសម្រុកបាញ់ផ្លោងនាពេលឆាប់ៗនេះ

ទោះបីជាមានដំណឹងថា រុស្ស៊ីគ្រោងនឹងដកទ័ពចេញពីរោចក្រថាមពលនុយក្លេអ៊ែរក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនបានវាយតម្លៃថា រុស្ស៊ីប្រាកដជាសម្រុកបាញ់ផ្លោងបកវិញ​ក្នុងពេលឆាប់ៗនេះ។

យោងតាមសម្រង់សំដីក្នុងវីដេអូរបស់ប្រធានាធិបតីអ៊ុយក្រែន លោកហ្សេឡិនស្គី កាលពីយប់ថ្ងៃអាទិត្យទី២៧ ខែវិច្ឆិកា បានឲ្យដឹងថា រុស្ស៊ីកំពុងមានផែនការវាយប្រហារថ្មី​ទៀតហើយនៅសប្តាហ៍ក្រោយមកលើអ៊ុយក្រែន។ ការដកទ័ពគឺគ្រាន់តែជាព័ត៌មាន​មិនផ្លូវការ មិនមែនជាការស្ម័គ្រចិត្តរបស់រុស្ស៊ីនោះទេ។ លោកបន្តថា “កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំ រដ្ឋទាំងមូលកំពុងរៀបចំ យើង​ក៏កំពុង​ដោះស្រាយ​គ្រប់​កាលៈទេសៈ​ដែល​នឹងអាច​កើត​មាន រួម​ទាំង​ការ​ប្រឹក្សា​ជាមួយ​ដៃគូ​របស់​យើងផងដែរ”។ លោក Zelenskyy បានអំពាវនាវឱ្យប្រជាជនអ៊ុយក្រែន សង្កេតមើលវិធានការសុវត្ថិភាព អំឡុងពេលឮ   ស៊ីរ៉ែនវាយលុកតាមអាកាស និងចេះជួយគ្នាទៅវិញទៅមកតាមដែល​អាចធ្វើទៅបាន។

បើតាមការកត់សម្គាល់របស់លោកប្រធានាធិបតី ស្ថានភាពសមរភូមិពេលនេះ គឺមានភាព​តានតឹងខ្លាំងនៅជួរមុខភាគខាងកើត ជាពិសេសគឺនៅក្នុងតំបន់ខេត្ត Donetsk តែម្តង៕

ប្រភព៖  Pravda

ប្រភពរូប៖ Pravda
ប្រែសម្រួល៖សុខ តុលា