សន្ដិសុខសង្គម

រថយន្តបើកចុះស្ពានបុកម៉ូតូផ្ទប់ពំនូកដីខ្សាច់ មនុស្ស៣នាក់របួសធ្ងន់

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរដ៏ព្រឺព្រួចដោយរថយន្តទំនើបម៉ាក PORSCHE បើកចុះស្ពាន ព្រែកព្នៅយ៉ាងលឿន ជ្រុលបុកម៉ូតូផ្ទប់ពំនូកដីខ្សាច់បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់។ហេតុការណ៍នេះបានកើតឡើងនៅមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែវិច្ឆិកា។

ប្រភពព័ត៌មានបានឱ្យដឹងថា ដំបូងគេឃើញរថយន្ដទំនើបម៉ាក PORSCHE ផ្លាកលេខភ្នំពេញ 2BB-8968 បើកចុះពីលើស្ពានព្រែកព្នៅយ៉ាងលឿន។

លុះដល់កន្លែងខាងលើក៏បានបុកខឿនចែកផ្លូវ រួចបន្តទៅបុកម៉ូតូមួយគ្រឿងផ្ទប់នឹងពំនូក ដីខ្សាច់ បណ្តាលឱ្យមនុស្ស៣នាក់រងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។រីឯរថយន្តនិងម៉ូតូខូចខាតយ៉ាងដំណំ។ក្រោយមកនគរបាលចរាចរណ៍រាជធានី ភ្នំពេញបានចុះមកយករថយន្តនិងម៉ូតូទៅរក្សាទុករង់ចាំតំណាងភាគីសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ