សន្ដិសុខសង្គម

ម៉ូតូនិងម៉ូតូបុកគ្នាបណ្តាលឱ្យក្មេងម្នាក់ស្លាប់ និងរបួសធ្ងន់៣នាក់

តាកែវ៖ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឱ្យក្មេងស្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័ម​និង៣នាក់ទៀតរងរបួសធ្ងន់នៅផ្លូវជាតិលេខ២ ភូមិកណ្តឹង ស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី២៧ ខែវិច្ឆិកា។

មន្ត្រីមូលដ្ឋានបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរនេះរវាងម៉ូតូបុកជាមួយម៉ូតូបណ្តាលឱ្យ​ក្មេងស្រីអាយុជាង១០ឆ្នាំម្នាក់ស្លាប់និងរងរបួសធ្ងន់៣នាក់។មុនកើតហេតុគេឃើញម៉ូតូ២គ្រឿងបើកតាមផ្លូវជាតិលេខ២ ក្នុងទិសដៅបញ្ច្រាសគ្នា។ពេលមកដល់ត្រង់កន្លែងខាងលើស្រាប់តែបុកគ្នាពេញទំហឹងបណ្តាលឱ្យមានអ្នកស្លាប់និងរបួសធ្ងន់តែម្តង ហើយត្រូវបានគេដឹកអ្នករងរបួសទៅមន្ទីរពេទ្យដើម្បីជួយសង្រ្គោះបន្ទាន់។

ក្រោយមកសមត្ថកិច្ចបានចុះវាស់វែងនិងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅប៉ុស្តិ៍នគរបាល រង់ចាំតំណាងសងខាងចូលខ្លួនដោះស្រាយ៕ដោយ៖វិចិត្រ