អន្តរជាតិ

ចក្រភពអង់គ្លេសផ្តល់មីស៊ីលតម្រង់ទិសកំពូល Brimstone2 ដល់អ៊ុយក្រែន

ចក្រភពអង់គ្លេសប្រកាសផ្តល់ជូនមីស៊ីលតម្រង់ទិសកំពូលដ៏ខ្លាំងក្លា Brimstone2 ដល់អ៊ុយក្រែន ដើម្បីអាចបញ្ចប់ការរីកចម្រើននៅក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ី។

ក្រសួងការពារជាតិចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យបានប្រកាសថា ខ្លួនបានផ្តល់កាំជ្រួចតម្រង់ទិសច្បាស់លាស់ Brimstone2 ដល់កងទ័ពអ៊ុយក្រែន ដែលជាផ្នែកមួយនៃកញ្ចប់ជំនួយសន្យាដោយនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់រដ្ឋធានី Kyiv របស់អ៊ុយក្រែនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា នៃកញ្ចប់ជំនួយ៥០ លានផោន ស្មើនឹង ៥៩,៦ លានដុល្លារដល់អ៊ុយក្រែន។

ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅលើបណ្តាញសង្គមTwitterថា “វាជាផ្នែកមួយនៃកញ្ចប់ជំនួយរបស់ខ្លួន ចក្រភពអង់គ្លេសបានផ្តល់មីស៊ីល Brimstone2 ដែលជាមីស៊ីលដឹកនាំដោយភាពជាក់លាក់ដល់កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ “ជំនួយនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការបញ្ឈប់ការរីកចម្រើនរបស់រុស្ស៊ី”។ “កញ្ចប់ជំនួយ ៥០លានផោននេះ ក៏រួមមានកាំភ្លើងបាញ់យន្តហោះ និងបច្ចេកវិទ្យាចំនួន ១២៥ ដើម និងរ៉ាដារាប់សិបគ្រឿងអមដោយសមត្ថភាពសង្គ្រាមអេឡិចត្រូនិចប្រឆាំងយន្តហោះគ្មានមនុស្សបើក ដើម្បីទប់ទល់នឹងយន្តហោះគ្មានមនុស្សបើកអ៊ីរ៉ង់បញ្ជាដោយរុស្ស៊ី”។

ចក្រភពអង់គ្លេសក៏បានប្រកាសផងដែរថា ខ្លួននឹងបញ្ជូនគ្រូពេទ្យជំនាញ និងវិស្វករយោធាទៅកាន់តំបន់ ដើម្បីជួយបង្កើនសមត្ថភាពកងកម្លាំងប្រដាប់អាវុធរបស់អ៊ុយ  ក្រែន៕

ប្រភព៖  ALJAZEERA

ប្រភពរូប៖ALJAZEERA
ប្រែសម្រួល៖សុខ តុលា