ចំណេះដឹង

អ្នកវិទ្យាសាស្ត្ររកឃើញមេរោគថ្មីក្នុងសត្វប្រចៀវដែលអាចសម្លាប់មនុស្ស

ប្រែសម្រួល៖សហការី

មេរោគនេះ ឈ្មោះថា Kiwira ជាប្រភេទមេរោគ hantavirus ត្រូវបានគេរកឃើញក្នុងខ្លួនសត្វប្រចៀវនៅឯតង់ហ្សានី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

បច្ចុប្បន្ននេះនៅមិនទាន់មានភស្តុតាងដ៏ជាក់លាក់ណាមួយបញ្ជាក់ថា មេរោគ Kiwira វាអាចបង្កជាការគំរាមកំហែងខ្លាំងមកលើមនុស្សយើងនៅឡើយទេ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវកំពុងធ្វើការសិក្សាតាមដានបន្តទៀតអំពីវា។

មេរោគ Hantaviruses តាមធម្មតាត្រូវបានគេរកឃើញនៅក្នុងពពួកសត្វកកេរ ហើយរាលដាលដល់មនុស្សតាមរយៈការទាក់ទងជាមួយសត្វដែលមានមេរោគនេះ ជាមួយនឹងជំងឺដែលមេរោគអាចបង្កឲ្យមានការបាត់បង់ជីវិតរហូតដល់ទៅមួយភាគបីនៃអ្នកដែលបានឆ្លងមេរោគនេះ។

បណ្តុំមេរោគអាចបង្កជារោគសញ្ញានៃប្រភេទជំងឺផ្តាសាយស្រាលៗ ប៉ុន្តែក៏អាចបណ្តាលឲ្យមានហូរឈាមច្រើនហួសប្រមាណ និងមានការចុះខ្សោយតម្រងនោមផងដែរ។

វាកើតឡើងក្រោយពីសមាជិកសភាបានព្រមានកាលពីសប្តាហ៍មុនថាទីតាំងព្យាបាលជំងឺសត្វដ៏ធំបំផុតរបស់ចក្រភពអង់គ្លេសដែលជាអ្នកទទួលខុសត្រូវក្នុងការត្រួតពិនិត្យតាមដានការឆ្លងរោគពីសត្វត្រូវបានទុកឲ្យដួលរលំ។

មានការបរិយាយលម្អិតអំពីមេរោគថ្មីនេះនៅក្នុងទិនានុប្បវត្តិ Viruses អ្នកស្រាវជ្រាវដែលដឹកនាំដោយវេជ្ជបណ្ឌិត Sabrina Weiss ប្រធានផ្នែកសុខភាពសាធារណៈនៅមជ្ឈមណ្ឌលថែរក្សាសុខភាពអន្តរជាតិក្នុងទីក្រុងប៊ែកឡាំងបានកត់សម្គាល់ថាប្រចៀវរស់នៅគ្របដណ្តប់លើ ‘តំបន់ធំៗ’ នៃអនុតំបន់សាហារ៉ាអាហ្រ្វិក។

ហើយប្រភេទសត្វនេះត្រូវបានគេស្គាល់ថាមាននៅខាងក្នុងភូមិ និងជុំវិញលំនឋានមនុស្ស ដូច្នេះត្រូវតែពិចារណាអំពី ‘សក្តានុពលនៃការរីករាលដាលនៃមេរោគ Kiwira ឆ្លងដល់មនុស្ស’។

ការស្រាវជ្រាវនឹងត្រូវធ្វើឡើងក្នុងចំណោមសត្វប្រចៀវនៅក្នុងតំបន់ ដើម្បីស្វែងយល់ឲ្យកាន់តែច្បាស់អំពីសមាសភាពរបស់វា និងថាតើវាអាចទៅជាមេរោគឆ្លងដល់មនុស្សបានដែរឬទេ។

ទោះបីជាគ្មានករណីណាមួយត្រូវបានគេប្រទះឃើញនៅក្នុងមនុស្សមកទល់ពេលនេះក៏ដោយ អ្នកស្រាវជ្រាវបាននិយាយថា មេរោគ hantavirus ជារឿយៗបង្កជារោគសញ្ញាដូចគ្រុនក្តៅទូទៅធម្មតា ដូច្នេះគេប្រហែលជាពិបាកធ្វើការកត់សម្គាល់អំពីវាណាស់។

របៀបដែលជំងឺនេះរាលដាលដល់មនុស្សបានគឺអាស្រ័យលើប្រភេទ hantavirus របស់វា។

Chantilly, Virginia, USA

មេរោគ Sin Nombre ដែលជាមេរោគ hantavirus រីករាលដាលពីសត្វក្តាន់ញ៉ែងនៅសហរដ្ឋអាម៉េរិក អាចបង្កជារោគសញ្ញាសម្លាប់មនុស្សរហូតដល់ ១ នាក់ក្នុងចំណោម ៣ នាក់ ចំណែកឯវីរុស Puumala ដែលជាទូទៅត្រូវកើតឡើងអមនឹងរោគសញ្ញាមានស្នាមអុជៗ ហើយបង្កឲ្យមានអត្រាមរណៈមិនតិចជាងម្នាក់ក្នុងចំនោម ២០០ករណី ។

បច្ចុប្បន្នមិនមានភស្តុតាងច្រើនទេដើម្បីបញ្ជាក់ថាមេរោគ Kiwira បង្កបញ្ហាដល់សត្វប្រចៀវ ដោយគ្រាន់តែសត្វប្រចៀវចំនួន ៦ ក្នុងចំណោម ៣៣៤ មកពីប្រទេសតង់ហ្សានី និងសត្វប្រចៀវមួយក្បាលក្នុងចំណោម ៤៩ ក្បាលមកពី DRC បានរកឃើញថាកំពុងផ្ទុកជំងឺនេះ។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកស្រាវជ្រាវបាននិយាយថា៖ ‘ជំងឺ Hantavirus ជារឿយៗបង្កជាជំងឺគ្រុនក្តៅ ជាមួយនឹងរោគសញ្ញាមិនជាក់លាក់ ហើយវាអាចត្រូវបានគេមើលរំលងយ៉ាងងាយស្រួលតែម្តង។

មេរោគឆ្លងជាចម្បងទៅក្នុងខ្លួនមនុស្សតាមរយៈការប៉ះនឹងទឹកនោម លាមក និងទឹកមាត់របស់សត្វដែលឆ្លង។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីកម្រ មេរោគអាចឆ្លងដល់មនុស្ស។

Chelsea Wood ជំនួយការសាស្ត្រាចារ្យផ្នែកបរិស្ថានវិទ្យានៅសាកលវិទ្យាល័យ Washington បាននិយាយអំពីហានិភ័យនៅក្នុង National Geographic ៕