កម្សាន្ដ

សត្វឆ្មាចាស់ជាងគេបំផុតលើពិភពលោកដែលមានអាយុជិត២៧ឆ្នាំ

ប្រែសម្រួល៖សហការី

ឆ្មាអង់គ្លេសមួយក្បាលនៅមុនខួប ២៧ ឆ្នាំរបស់វា ត្រូវបានគេទទួលស្គាល់អាយុជាផ្លូវការថាជាសត្វឆ្មាដែលមានអាយុចំណាស់ជាងគេបង្អស់នៅលើពិភពលោក។

កុំឲ្យរូបរាងខាងក្រៅបញ្ឆោតភ្នែកអ្នក Flossie ជាឆ្មាមួយក្បាលដែលគេមើលទៅនៅតែស្រស់ស្អាតនិងលោតលេងដូចឆ្មាដទៃទៀត តាមពិតវាជាឆ្មាញីដ៏ចំណាស់មួយក្បាល។

នៅក្នុងអាយុដ៏វែងរបស់សត្វឆ្មា ២៦ ឆ្នាំ ៣២៩ ថ្ងៃ វាប្រហាក់ប្រហែល  ស្មើនឹង ១២០ ឆ្នាំនៃអាយុដ៏វែងរបស់មនុស្សយើង សត្វចិញ្ចឹមដែលបានបំបែកកំណត់ត្រានៅមានសុខភាពល្អ ទោះបីជាវាមើលមិនសូវឃើញ និងរាងថ្លង់បន្តិចក៏ដោយ។

Flossie ដែលជាឆ្មាពណ៌ត្នោត លាយពណ៍ខ្មៅតិចៗដ៏ស្រស់ស្អាតរាងទន់ភ្លន់ ចូលចិត្តការឈ្មុសថើប និងស៊ីអាហារ ត្រូវបានគេប្រទះឃើញនៅតាមផ្ទះផ្សេងៗពីគ្នាពេញមួយជីវិតដ៏វែងអន្លាយរបស់វា។

ម្ចាស់របស់វាបច្ចុប្បន្នគឺ Vicki បាននិយាយថាវានៅតែប្រឡែងលេង និងតែងតែចង់ដឹងចង់ឃើញ ដោយមិនបានខ្វល់ពីសភាវៈថ្លង់របស់វានោះទេ ព្រមទាំងចេះរស់នៅសម្របខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងបរិយាកាសថ្មីៗ បើទោះបីជាវាមើលមិនឃើញក៏ដោយ។

ជារៀងរាល់ថ្ងៃ អ្នកអាចប្រទះឃើញ Flossie purring និងដេកក្បែរម្ចាស់របស់វា មានរុំភួយពណ៌លឿងដែលវាចូលចិត្ត ឬរីករាយជាមួយនឹងអាហារដ៏ឆ្ងាញ់ដាក់ក្នុងចានធំមួយ។

Vicki និយាយថា៖ “នាងមិនដែលយកច្រមុះហិតនៅពេលបានញ៉ាំអាហារឆ្ងាញ់ៗនោះទេ” ។

Flossie បានទៅបញ្ជាក់កំណត់ត្រារបស់វានៅក្នុងខែសីហា ឆ្នាំ ២០២២ ចំពេលដែលវាត្រូវបានគេប្រគល់ឲ្យទៅក្រុមការងារអភិរក្សសត្វ Cats Protection ដែលជាអង្គការសប្បុរសធម៌អភិរក្សសុខុមាលភាពឆ្មាឈានមុខគេរបស់ចក្រភពអង់គ្លេស។

លោក Naomi Rosling ដែលជាអ្នកសម្របសម្រួលសាខារបស់ Cats Protection បាននិយាយថា “យើងមានការងឿងឆ្ងល់នៅពេលដែលយើងឃើញថាកំណត់ត្រារបស់ពេទ្យសត្វ Flossie ដែលមិនគួឲ្យទុកចិត្តបានបង្ហាញថាវាមានអាយុ ២៧ ឆ្នាំ”។

នាពេលថ្មីៗនេះ អនាគតរបស់ Flossie បានឈានទៅដល់ភាពមិនច្បាស់លាស់មួយ នៅឆ្នាំ ២០២២ វាត្រូវបានរកឃើញថាវាគ្មានលំនៅពិតប្រាកដ បន្ទាប់ពីការស់នៅប្រកបដោយក្តីសុខសាន្តជាង ២៦ ឆ្នាំកន្លងទៅ។

ដោយសារតែម្ចាស់ឆ្មាភាគច្រើនចូលចិត្តចិញ្ចឹមឆ្មាដែលក្មេងជាងនេះ Flossie វាហាក់ដូចជាមានវាសនាបានស្នាក់នៅជាមួយ Cats Protection ហើយប្រឈមនឹងលទ្ធភាពដ៏សែនលំបាកក្នុងការស្វែងរកលំនៅពិតប្រាកដដែលគេត្រូវចំណាយពេលពេញមួយជីវិតរបស់វា៕