សន្ដិសុខសង្គម

បញ្ជូនអ្នកវាយដំប្រពន្ធឱ្យរបួសធ្ងន់រឿងលក់ដីមិនឱ្យដឹងទៅតុលាការ

ពោធិ៍សាត់៖សមត្ថកិច្ចស្រុកកណ្តៀង បានចាប់បុរសម្នាក់ពាក់ព័ន្ធបង្កអំពើហិង្សាលើ ប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ខណៈប្រពន្ធលក់ដីមិនឱ្យខ្លួនដឹងនិងបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាលស្រុកកណ្តៀងបានឱ្យដឹងថា ករណីខាងលើកើតនៅភូមិនៅកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ ស៊ី ម៉ៅ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះនឿន ចាន់ថា អាយុ៣១ឆ្នាំ ពួកគេនៅភូមិ ឃុំខាងលើ។

មុនកើតហេតុគ្រួសារនេះបានឈ្លោះប្រកែកនិងមានសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។ពេលនោះប្តីបានប្រើអំពើហិង្សាវាយដំលើប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ដោយមូលហេតុ កើតឡើងពីរឿងប្រពន្ធលក់ដីមិនឱ្យប្តីដឹង។ភ្លាមៗនោះសមត្ថកិច្ចបានចុះឃាត់ និងនាំខ្លួនប្តីតែម្តង៕ដោយ៖វិចិត្រ