សុខភាព

Bruce Lee (លីស៊ីវឡុង) អាចបានស្លាប់ដោយសារការផឹកទឹកហួសប្រមាណ

ប្រែសម្រួល៖សហការី

គ្រូពេទ្យថាពួកគេបានស្រាយនូវអាថ៌កំបាំងលើរោគហើមខួរក្បាលដែលនាំឲ្យតារាភាពយន្ត Bruce Lee ហៅលីស៊ីវឡុងបានស្លាប់ទាំងអាយុនៅក្មេងគឺ៣២ ឆ្នាំកាលពីជាង ៥០ ឆ្នាំមុន។

កំពូលបុរសកុងហ្វូ លោក Bruce Lee ទំនងជាត្រូវបានស្លាប់ដោយសារការផឹកទឹកហួសប្រមាណគ្រូពេទ្យអះអាងថាកាលពីជាង ៥០ ឆ្នាំមុនក្រោយពីការស្លាប់របស់គាត់។

តួឯកក្បាច់គុនដ៏កំពូលរបស់ហូលីវូដបានទទួលមរណកាលនៅក្នុងអាយុ ៣២ ឆ្នាំនារដូវក្តៅកាលពីឆ្នាំ ១៩៧៣ ខណៈដែលលោកស្នាក់នៅទីក្រុងហុងកុង។

ការធ្វើកោសល្យវិច័យនៅក្នុងពេលនោះត្រូវបានគេបង្ហាញថា ប្រ៊ូសបានស្លាប់ដោយសាររោគហើមខួរក្បាល ដែលគ្រូពេទ្យបានដាក់បន្ទុកថាគាត់បានលេបថ្នាំបំបាត់ការឈឺចាប់។

ការស្លាប់ដែលមិនទាន់ដល់កាលវេលាបានបង្កឲ្យមានពាក្យចចាមអារ៉ាមថា គាត់អាចត្រូវបានក្រុមក្មេងទំនើងចិនធ្វើឃាត ឬក៏ត្រូវបំពុលដោយសារគូស្នេហ៍ប្រចណ្ឌ ឬ រងគ្រោះដោយសារបណ្តាសា។ ទ្រឹស្ដីមួយទៀតគឺថាគាត់ស្លាប់ដោយសារសម្ពាធនៃកម្តៅ។

ឥឡូវនេះ អ្នកស្រាវជ្រាវបានពិនិត្យឡើងវិញនូវភស្តុតាងដើម្បីវិនិច្ឆ័យថា Bruce ទំនងជាបានស្លាប់ដោយសារជំងឺ hyponatraemia ។

ក្រុមអ្នកជំនាញបានសរសេរនៅក្នុង Clinical Kidney Journal ថា “ហេតុម្យ៉ាងទៀតលើកឡើងពីការអសមត្ថភាពរបស់ក្រលៀនក្នុងការបញ្ចេញទឹកច្រើនហួសប្រមាណ បានសម្លាប់ Bruce Lee”។

Hyponatremia មានន័យថាកម្រិតសូដ្យូមនៅក្នុងឈាមដែលរាងកាយរបស់គេត្រូវការសម្រាប់ធ្វើឲ្យមានតុល្យភាពនៃសារធាតុរាវគឺមានកំរិតទាបខុសប្រក្រតី។

អតុល្យភាពនេះធ្វើឲ្យកោសិកាក្នុងរាងកាយធ្វើឲ្យវាហើមឡើង រួមទាំងកោសិកាក្នុងខួរក្បាលផងដែរ។

ការសិក្សានេះបានអះអាងថា ប្រ៊ូសមានកត្តាហានិភ័យជាច្រើនសម្រាប់ជំងឺ hyponatraemia ព្រមទាំងគាត់បានផឹកច្រើនហួសប្រមាណ ការប្រើប្រាស់ថ្នាំកញ្ឆា ដែលធ្វើឲ្យស្រេកទឹក ក៏ដូចជាកត្តាផ្សេងទៀតដែលធ្វើឲ្យថមថយសមត្ថភាពតម្រងនោម ដូចជាការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជា និងគ្រឿងស្រវឹងជាដើម។

ភរិយារបស់គាត់លោកស្រី Linda បានបង្ហាញពីរបៀបដែល Bruce បានទទួលរបបអាហារដែលមានជាតិទឹកការ៉ុត និងទឹកផ្លែប៉ោម តមករហូតដល់គាត់ស្លាប់។

ហើយ Matthew Polly ដែលបានសរសេរជីវប្រវត្តិ Bruce Lee, A Life ក្នុងឆ្នាំ ២០១៨ សំដៅទៅលើការទទួលទានទឹកម្តងហើយម្តងទៀតនៅវេលាល្ងាចក្នុងថ្ងៃដែលស្លាប់របស់គាត់។

ការស្រាវជ្រាវបានសន្និដ្ឋានថា: “យើងសន្មត់ថា Bruce Lee បានស្លាប់ដោយសារមុខងារខ្សោយតំរងនោម ការអសមត្ថភាពក្នុងការបញ្ចេញទឹកឲ្យបានគ្រប់គ្រាន់ដើម្បីរក្សាទឹក homeostasis ដែលភាគច្រើនជាមុខងារបំពង់ក្រលៀន។

‘នេះអាចធ្វើឲ្យ hyponatraemia, បង្កទៅជាហើមខួរក្បាល និងស្លាប់ក្នុងរយៈពេលប៉ុន្មានម៉ោងក្រោយមក ប្រសិនបើការទទួលទានទឹកហួសប្រមាណមិនត្រូវបានយកប្រៀបធៀបជាមួយនឹងការបញ្ចេញទឹកទៅក្នុងទឹកនោម ដែលជាកត្តាដ៏សមស្របនឹងពេលវេលាស្លាប់របស់លោក Lee ។

អ្នកស្រាវជ្រាវបានសរសេរថាការផឹកទឹកត្រូវបានកត់សម្គាល់នៅពេលដែលវាជា ‘សកម្មភាពស្ថិតនៅកន្លែងរួមគ្នាមួយធម្មតាបែបនេះ’ បានន័យថាវាទំនងជា ‘មានការកត់សម្គាល់ថាគាត់បានផឹកទឹកហួសប្រមាណច្រើនជាងអ្នកដែលនៅជុំវិញគាត់នៅក្នុងថ្ងៃដែលគាត់បានស្លាប់។

លោកប្រ៊ូសក៏ត្រូវបានគេប្រាប់ថាគាត់បានសេពកញ្ឆាជាញឹកញយ ហើយគេឃើញសំបុត្រមួយបានសរសេររៀបរាប់អំពីខ្លួនគាត់ថា “រឹងរូសដូចសត្វនរក”។

ការសេពកញ្ឆាបង្កឲ្យស្រេកទឹកខ្លាំង ហើយលោក Polly និយាយសំដៅលើសៀវភៅរបស់គាត់បញ្ជាក់អំពីការប្រើប្រាស់សារធាតុញានដដែលៗក្នុងថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ១៩៧៣ ជាថ្ងៃដែលប្រ៊ូសបានស្លាប់។

អ្នកស្រាវជ្រាវបានបកស្រាយថា នេះប្រហែលជាកត្តាមួយបានជំរុញឲ្យប្រ៊ូសផឹកទឹកហួសប្រមាណ។

ពួកគេបានសរសេររៀបរាប់ថា “វាគួរឲ្យអស់សំណើចណាស់ដែលលោក Lee បានធ្វើឲ្យវាមានភាពល្បីល្បាញនូវសម្រង់ពាក្យរបស់គាត់ថា “Be water my friend ទឹកជាមិត្តខ្ញុំ” ប៉ុន្តែការប្រើទឹកលើសកំរិតហាក់ដូចជាបានសម្លាប់គាត់នៅទីបំផុត” ។

ការស្លាប់របស់លោកប្រ៊ូសបានកើតឡើងតែក្នុងប៉ុន្មានសប្តាហ៍មុនការចេញបញ្ចាំងរឿង Enter The Dragon ដែលជាខ្សែភាពយន្តកុងហ្វូដ៏ធំដំបូងគេផលិតដោយពួកលោកខាងលិច។

គាត់មានការខកខានស្ទើរតែពេញមួយខែក្នុងខែឧសភាឆ្នាំ ១៩៧៣ បន្ទាប់ពីគាត់បានដួលហើយចូលទៅក្នុងបន្ទាប់ពីថតវគ្គកែសម្រួលនៅក្នុងបន្ទប់ដាក់សំឡេងដោយគ្មានម៉ាស៊ីនត្រជាក់។

វេជ្ជបណ្ឌិតម្នាក់បានធ្វើរោគវិនិច្ឆ័យរបស់គាត់រកឃើញថាគាត់មានជំងឺរលាកខួរក្បាល ហើយ Bruce បានទទួលស្គាល់ថាគាត់បានញ៉ាំអាហាររបស់ជនជាតិនេប៉ាល់មួយចំនួនមិនយូរប៉ុន្មានមុនថតវគ្គនេះ។

ប្រ៊ូសបានសម្តែងកាលនោះដូចនៅក្នុងខ្សែភាពយន្តឆ្នាំ ២០១៩ របស់ Quentin Tarantino រឿង Once Upon A Time In Hollywood ហើយត្រូវបានសម្តែងដោយ Mike Moh ។

កាលពីឆ្នាំមុន កូនស្រីរបស់គាត់បានបន្ទោសលើការបញ្ចាំងរបស់ លោក Tarantino រឿងដែលគេសំដែងធ្វើជាឪពុករបស់នាង ដោយនិយាយថា វាបានធ្វើឲ្យនាងនឹកឃើញពីរបៀបដែលពួក “ស្បែកស Hollywood” បានប្រព្រឹត្តមកលើឪពុកគាត់។

នៅក្នុងសំបុត្រចំហមួយដែលត្រូវបានបោះពុម្ពផ្សាយដោយ The Hollywood Reporter ក្នុងខែកក្កដា ឆ្នាំ ២០២១ Shannon អាយុ ៥២ ឆ្នាំបានបង្ហាញពីអារម្មណ៍របស់នាងដោយបានសរសេរថានាងកំពូលធុញនឹងបុរសស្បែកសនៅហូលីវូដដែលព្យាយាមប្រាប់ខ្ញុំដដែលៗថា Bruce Lee ជានរណា។

ហើយហេតុអ្វីបានជា Quentin Tarantino និយាយដូចគាត់ស្គាល់ Bruce Lee ឬមួយក៏ស្អប់គាត់ដែ? វាហាក់ដូចជាចំឡែក ដោយសារគាត់នៅមិនទាន់ដែលបានជួបប្រ៊ូស លី មែនទេ?’ Shannon បានសរសេរយ៉ាងដូច្នេះ។

“ដូចអ្នកធ្លាប់ដឹងរួចហើយ នូវការសំដែងរបស់ Bruce Lee ក្នុងរឿង Once Upon A Time… នៅក្នុងហូលីវូដដោយលោក Tarantino តាមគំនិតរបស់ខ្ញុំ គឺមិនត្រឹមត្រូវ និងមិនចាំបាច់និយាយសម្បីតែបន្តិច” នាងបានសរសេរបន្តថា “ខ្ញុំ” ពិតជាធុញទ្រាន់នឹងបុរសស្បែកសនៅហូលីវូដដែលព្យាយាមប្រាប់ខ្ញុំថា Bruce Lee ជានរណា។

“ខ្ញុំធុញទ្រាន់នឹងការឮពីបុរសស្បែកសនៅហូលីវូដថាគាត់ក្រអឺតក្រទម និងជាការខ្វះខាតមួយ នៅពេលដែលពួកគេមិនបានដឹងការពិត និងមិនអាចយល់ពីអ្វីដែលគាត់អាចទទួលយកការងារនៅក្នុងឆ្នាំ ១៩៦០ និង ៧០ ហូលីវូដ ក្នុងនាមជាបុរសជនជាតិចិនជាមួយនិង (ព្រះជាម្ចាស់ លោកបានហាម) ការឭសំឡេង ឬព្យាយាមបញ្ចេញមតិលើឈុតឆាកខ្លួនឯងយល់ឃើញថាជាជនបរទេស និងជាមនុស្សមានពណ៌សម្បុរមិនដូចគ្នា។

“ខ្ញុំធុញទ្រាន់នឹងបុរសស្បែកសនៅហូលីវូដដែលពិបាកធ្វើឲ្យគេជឿថា Bruce Lee ទំនងជាពូកែធ្វើអ្វីគ្រប់យ៉ាងហើយគាត់បានធ្វើវា នឹងប្រហែលជាគាត់ដឹងពីរបៀបធ្វើវាឲ្យប្រសើរជាងពួកគេ” ។

ថ្លែងនៅលើផតឃែស្ថរបស់ Joe Rogan លោក Tarantino បានវាយបកលើការនិយាយ របស់នាងដោយនិយាយថា Lee គឺជា “មនុស្សក្រអឺតក្រទម រឿងដែលគាត់កំពុងនិយាយ ខ្ញុំមិនចង់ស្តាប់ច្រើននោះទេ»។

‘តើខ្ញុំមកពីណាជានណា… ខ្ញុំអាចយល់បានថាកូនស្រីគាត់មានបញ្ហាជាមួយនឹងរឿងនេះ ព្រោះគាត់ជាឪពុករបស់នាង មិនអីទេ ខ្ញុំយល់ មានអ្នកណាទៅបើតមាត់គាត់បន្តិចទៅ’ Tarantino និយាយយ៉ាងព្រឺព្រួច ខណៈ Rogan ចាប់ផ្ដើមសើច៕

ប្រភព៖ អ៊ីមែលប្រចាំថ្ងៃ