សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​បន្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​៥​ឆ្នាំ​បន្ថែម ដល់​វិស័យ​ស្រូវ​អង្ករ

ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​បន្ត​លើកលែង​ពន្ធ​លើ​ប្រាក់ចំណូល ដល់​ក្រុមហ៊ុន ក្នុង​វិស័យ​ស្រូវ​អង្ករ​ចំនួន ៥​ឆ្នាំ​បន្ថែមទៀត ដើម្បី​ជួយ​សម្រួល​បន្ទុក​ចំណាយ​របស់​រោង​ម៉ាស៊ីន និង​ក្រុមហ៊ុននាំចេញ​អង្ករ​។​

​ថ្លែង​ក្នុងឱកាស​បើក​កម្មវិធី​មហាសន្និបាត និង​ការបោះឆ្នោត​ជ្រើសតាំង​ប្រធាន និង​ក្រុមប្រឹក្សាភិបាល​សម្រាប់​អាណត្តិ​ទី​៤ នា​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម មានប្រសាសន៍ថា ក្នុង​ឆ្នាំ​២០២២ នេះ ដោយមាន​ការស្នើសុំ​ពី​សហ ព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​ក៏បាន​ខិតខំ​ជួយ ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដោយបាន​ធ្វើការ​ស្នើ​ទៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញ វត្ថុ ដើម្បី​ឱ្យបាន​បន្ត​នូវ​ការជួយ​ដល់​វិស័យ​ស្រូវ​អង្ករ លើ​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ លើ​ការលើកលែង​ពន្ធ​លើ​ប្រាក់ចំណូល​ចំនួន​៥​ឆ្នាំ​បន្តទៀត ដល់​ក្រុមហ៊ុននាំចេញ​អង្ករ និង​រោង​ម៉ាស៊ីនកិនស្រូវ ដែល​បាន​ផុត​អាយុកាល​នៃ​ការលើកលែង​ពន្ធ តាម​សេចក្តីប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​»​។​

​លោក​គូសបញ្ជាក់​បន្ថែមថា «​រាជរដ្ឋាភិបាល​តែងតែ​គិតគូរ លើ​ភាព​ប្រកួតប្រជែង​ដល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដោយ​ផ្តល់​អាទិភាព​គ្រប់ យ៉ាង រួមទាំង​ការ​ផ្តល់នូវ​ការលើកលែង​ពន្ធ គ្រប់​ប្រភេទ​តាំងពី​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន ហើយ​បាន​បន្ត​ការលើកលែង​ពន្ធ​បន្ថែមចំនួន ៥​ឆ្នាំ​ទៀត​សម្រាប់​សហគ្រាស ក្រុមហ៊ុន និង​រោង​ម៉ាស៊ីនកិនស្រូវ​ដែល​អស់​អាណត្តិដែល​ត្រូវ​ទទួលក្រៅពីនេះពន្ធ​និង​អាករ​ផ្សេងៗដូចជា ​អាករ​លើ​តម្លៃបន្ថែមនិង​ពន្ធ​កាត់​ទុកចំពោះ​សហគ្រាស​គាំទ្រ និង​សេវាកម្ម​នានា​ដែល​បម្រើ​ដល់​ផលិតកម្ម​ស្រូវនិង​ការនាំចេញ​អង្ករដូច ជា ការលើកលែង​ទាំងស្រុង​នូវ​ថ្លៃ​សេវា ថ្លៃ​ចំណាយ​លើ​ការស្នើរ​សុំ​បែបបទ​នាំចេញ​គយ វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​»​។​

​លោក​បន្តថា វិស័យ​ស្រូវ​អង្ករ គឺជា​វិស័យ​ដ៏​សំខាន់​មួយ ដែល​រាជរដ្ឋាភិបាល បាននិងកំពុង​ជំរុញឱ្យមាន​ការវិនិយោគ​បន្ថែម និង​ការពង្រីក​ទីផ្សារទៅកាន់​ទីផ្សារ​អន្តរជាតិ​។ជាក់ស្ដែងក្រសួងពាណិជ្ជកម្មបាន​ខិតខំ​ស្វះ​ស្វែងរក​គ្រប់​មធ្យោបាយ ក្នុង​ការជួយ​ដល់​វិស័យនេះឱ្យ មាន ​ភាព​ប្រកួតប្រជែង​កាន់តែ​ប្រសើរឡើង ដោយ​កាលពី​ឆ្នាំ​២០២០ និង​ឆ្នាំ​២០២១ ក្រសួងពាណិជ្ជកម្ម បានរៀបចំ​ឱ្យមាន​ការសិក្សា​យ៉ាង​ស៊ី ជម្រៅ និង​គ្រប់​ជ្រុងជ្រោយ ស្តីអំពី​ថ្លៃ​ដើមពី​ការផលិត​រហូតដល់​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ ដែល​ការងារ​នេះ​ទទួលបាន​កិច្ចសហប្រតិ បត្តិការនិង​ជួយ​ផ្នែក​ហិរញ្ញវត្ថុ​ពី​កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់​កសិកម្ម​កម្ពុជា អូស្ត្រាលី (CAVAC) ដែល​ការសិក្សា​នេះ គឺជា​មូលដ្ឋាន​យ៉ាងសំខាន់​សម្រាប់​រៀបចំ​យុទ្ធសាស្ត្រ និង​ផែនការ​លើកទឹកចិត្ត​នានា សម្រាប់​ធ្វើឱ្យ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​យើង​កាន់​តែមាន​ភាព​ប្រកួតប្រជែង​។​

​លោក​មានប្រសាសន៍ថា ការខិតខំ​បើក​ច្រក​ទីផ្សារ​ស្រូវ​អង្ករ និង​ផលិតផល​កែច្នៃ​ដែលមាន​ប្រភព​វត្ថុធាតុដើម​ពី​អង្ករ បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង សកម្ម តាមរយៈ​ការបញ្ចូល​ទំនិញ​ទាំងនេះ​ទៅក្នុង​បញ្ជី​ទំនិញ​របស់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នានាដូចជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ សេរី កម្ពុជា​-​ចិន (CCFTA) និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​កូរ៉េ (CKFTA) ព្រមទាំង​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP)និង​នៅក្នុង​ជំនួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ប្រទេស​នានា ដូចជា​ការចុះ​អនុស្សរណៈ​យោគយល់ ដើម្បី​នាំ​អង្ករ​ចេញ​កាន់​ទីផ្សារ​ ប្រទេស​ចិន ទី​ម័​រ​ខាងកើត (Timor Lester) ហ្វីលីពីន បង់​ក្លា​ដេ​ស ។​

​ជាពិសេស​ជាមួយ​ប្រទេស​ចិន ដែល​យើង​សម្រេចបាន​នូវ​ការរីកចម្រើន​លើ​ការនាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ដែល​គ្របដណ្តប់​លើ​បរិមាណ​នាំចេញ​សរុប​រហូតដល់​៥០% នៅក្នុង​ឆ្នាំ​២០២១ ហើយ​ខ្ញុំ​ជឿជាក់ថា ឆ្នាំ​២០២២​នេះ នឹង​បន្ត​កើនឡើង​ថែមទៀត ដោយសារ​យើង​មាន​មូលដ្ឋាន​នៃ​ការប្តេជ្ញាចិត្ត​ខ្ពស់​ពី​ប្រទេស​ចិន តាមរយៈ​ការចុះ​អនុស្សរណៈ​យោគយល់​គ្នា​លើក​ទី​៦ ចំនួន​៤០​ម៉ឺន​តោន ដែល​ខ្ញុំ​បានទទួល​ការអនុញ្ញាត​ដ៏​ខ្ពស់​ខ្ពស់​ពី​អនុញ្ញាត​ដ៏​ខ្ពស់​ខ្ពស់​ពី សម្ត​ច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​តាមរយៈ​អនុស្សរណៈ​យោគយល់​នេះ​នឹង​ជួយ​បើកផ្លូវ​ឱ្យ​ការនាំចេញ​បាន​យ៉ាង​រលូន ដែល​បាន​អនុវត្តន៍​សម្រាប់​រយៈពេល ១០​ខែ គឺ​កើន​បាន ១០.៦៧% ដែលមាន​បរិមាណ​សរុប​ចំនួន៥០៩ ២៤៩ តោន ដែល​គិត​ជា​ទឹកប្រាក់​មាន​ចំនួន៣២៣.៩០លាន​ដុល្លារ​សហរដ្ឋអាមេ រិក ដែល​ក្នុងនោះ​ប្រទេស​ចិន​គ្រប់​ដណ្តប់​លើ​ការនាំចេញ​សរុប​ចំនួន​ជាង ៤៥% ស្រប​ពេលដែល​ទីផ្សារ​សហគមន៍​អឺរ៉ុប កំពុង​វិលត្រឡប់​ទៅ រក​ប្រក្រតីភាព​ឡើងវិញ​។​

​លោក​បាន​គូសបញ្ជាក់​បន្ថែមថា បច្ចុប្បន្ននេះ​ក្រសួងពាណិជ្ជកម្ម​បាននិងកំពុង​ចរចា​កិច្ចព្រមព្រៀង​ថ្មី​បន្ថែមទៀត សម្រាប់​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួមដែល​អង្ករ​ស្ថិតនៅក្នុង​ទំនិញ​អាទិភាព​មួយ​ដែល​កម្ពុជា​រំពឹងថា នឹង​ពង្រីក​នូវ​សក្តា នុពល ​ទីផ្សារ​ថ្មី​នៅក្នុង​តំបន់​ម​ជ្ឈឹ​ម​បូព៌ា ដែល​បច្ចុប្បន្ន​ទីផ្សារ​តំបន់​នេះ​នៅមានកម្រិត​តិចតួច​បំផុតដែល​ស​ង្ឈឹ​ម​ថានឹង​ជួយ​បង្កើន​ការនាំចេញ​អង្ករ​កម្ពុជា​កាន់តែច្រើន​ឡើង​ថែមទៀត​៕ដោយៈសិរីមតី