សន្ដិសុខសង្គម

ចាប់ប្តីប្រើអំពើហិង្សាលើប្រពន្ធ ឱ្យរបួសធ្ងន់រឿងលក់ដីមិនឱ្យដឹង

ពោធិ៍សាត់៖សមត្ថកិច្ចស្រុកកណ្តៀង បានឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធបង្កអំពើ​ហិង្សាលើប្រពន្ធ បណ្តាលឱ្យរងរបួសធ្ងន់ ខណៈប្រពន្ធលក់ដីមិនឱ្យប្តីដឹង។

លោកវរសេនីយ៍ទោ កែ ហុងឈាង អធិការរងនគរបាលស្រុកកណ្តៀងបានឱ្យដឹងថា ករណីនេះកើតនៅភូមិកញ្ជើបាយដាច ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ កាលពីព្រលប់ថ្ងៃទី២៣ ខែវិច្ឆិកា។ ជនសង្ស័យឈ្មោះ ស៊ី ម៉ៅ អាយុ៣០ឆ្នាំ ប្រពន្ធឈ្មោះនឿន ចាន់ថា អាយុ៣១ឆ្នាំ ពួកគេនៅភូមិ ឃុំខាងលើ។

មុនកើតហេតុ គ្រួសារនេះបានឈ្លោះប្រកែកនិងមានសម្តីធ្ងន់ៗដាក់គ្នាទៅវិញទៅមក។ពេលនោះប្តីបានប្រើអំពើហិង្សាវាយដុំលើប្រពន្ធបណ្តាលឱ្យរងរបួសធ្ងន់ ដោយមូលហេតុកើតឡើងពីរឿងប្រពន្ធលក់ដីមិនឱ្យប្តីដឹង។ភ្លាមៗនោះកម្លាំង​បានចុះអន្តរាគមន៍ឃាត់និងនាំខ្លួនប្តីបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្តៀងដើម្បីអនុវត្តតាមនីតិវិធី៕ដោយ៖វិចិត្រ