សន្ដិសុខសង្គម

ចាប់បាន២នាក់ករណីចូលទិញទូរសព្ទរួចឆក់រត់ឡើងម៉ូតូជិះគេចខ្លួន

កំពង់ស្ពឺ៖នគរបាលស្រុកភ្នំស្រួច ជាមួយនគរបាលប៉ុស្ដិ៍ត្រែងត្រយឹង បានស្រាវជ្រាវចាប់​ជនសង្ស័យបាន២នាក់ ក្រោយចូលទិញទូរសព្ទរួចឆក់រត់ឡើងម៉ូតូជិះគេចខ្លួន។

សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ជនសង្ស័យម្នាក់ក្នុងចំណោម២នាក់​បានចុះ​ពីលើម៉ូតូដើរចូលទៅបន្លំធ្វើជាអ្នករកទិញទូរសព្ទ។ពេលនោះក៏ធ្វើសកម្មភាពឆក់​យកទូរសព្ទហើយរត់ឡើងម៉ូតូដែលបក្ខពួកកំពុងបញ្ឆេះរង់ចាំរួចជិះគេចខ្លួនបាត់។

ក្រោយកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌស្រុកភ្នំស្រួច សហការជាមួយនគរបាលប៉ុស្ដិ៍ ត្រែងត្រយឹង ចុះស្រាវជ្រាវចាប់បាន២នាក់នៅម្តុំផ្សារត្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ។ករណីខាងលើសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ