សេដ្ឋកិច្ច

អ្នកឧកញ៉ា​សុខ គង់​បោះទុន​ប្រមាណ​៥​លាន​ដុល្លារ​វិនិយោគ លើ​ការដាំ​បន្លែ​ធម្មជាតិ​លើ​ភ្នំ​បូកគោ​

កំពត​៖​ក្រុមហ៊ុន​បូកគោ​ហ្វា​ម ជា​បុត្រ​ស​ម្ព័​ន្ឋ​នៃ​ក្រុមហ៊ុន​សុខា​គ្រុប​របស់​អ្នកឧកញ៉ា​សុខ គង់​អគ្គនាយក​ក្រុមហ៊ុន​សូគីម៉ិច បានសម្រេច​បោះទុន​វិនិយោគ​៥​លាន​ដុល្លារ លើ​ការដាំ​បន្លែ​លើ​ភ្នំ​បូកគោ និង​គ្រោង​ពង្រីក​ការវិនិយោគ​បន្ថែមទៀត​។​

​អ្នកនាង​សៀ ចាន់​រ៉ា​នាយិកា​ផ្នែក​លក់ និង​ទីផ្សារ នៃ​ក្រុមហ៊ុន​បូកគោ​ហ្វា​ម បាន​មានប្រសាសន៍​ឲ្យ​ដឹងថា ក្រុមហ៊ុន​បាន​វិនិយោគ​កសិដ្ឋាន​ដាំ​បន្លែ​ធម្មជាតិ លើ​កំពូលភ្នំ​បូកគោ​តាំងពី​ឆ្នាំ​២០១២ ដោយ​ដាំ​នៅលើ​ដី ប៉ុន្តែ​ចាប់ពី​ឆ្នាំ​២០១៧ ក្រុមហ៊ុន​បាន​កែប្រែ​ជា​Hydroponic Farm ដែលជា​ការដាំ​បន្លែ​នៅលើ​ទឹក ក្នុង​ទំហំ​ផ្ទៃដី​ទំហំ​១២​ហិកតា​។​

​អ្នកនាង​បន្តថា “​បន្លែ​ដែល​ដាំ​នៅ​កសិដ្ឋាន​នេះ មាន​លក្ខណៈពិសេស ដោយ​មិន​ប្រើប្រាស់​សារធាតុ​គីមី និង​ថ្នាំ​សម្លាប់សត្វ​ល្អិត​ឡើយ ដោយ​យើង​ប្រើប្រាស់​តែ​ជីសរីរាង្គ​ប៉ុណ្ណោះ​”​។ អ្នកនាង​បន្ថែមថា “​បន្លែ​ដែល​ដាំ​នៅ​កសិដ្ឋាន​នេះ​មាន​គុណភាព​ខ្ពស់ មាន​រសជាតិ​ឆ្ងាញ់ និង​ជួយ​ដល់​សុខភាព​អ្នក​បរិភោគ ព្រោះ​វា​ជា​បន្លែ​ដែល​ដាំ​នៅ​ទីតាំង​ពិសេស មាន​អាកាសធាតុ​ត្រជាក់​ពេញ​មួយឆ្នាំ ព្រោះ​វា​ស្ថិតនៅលើ​ភ្នំ​មាន​កំពស់​រហូតដល់​១០៧៥​ម៉ែត្រ​”​៕ដោយៈសិរីមតី