កីឡា

ដោយសារពាក់អាវឥន្ទធនូអ្នកកាសែតអាម៉េរិកត្រូវបានគេឃុំខ្លួននៅ World Cup

ពីទីក្រុង DOHA, ថ្ងៃទី ២១ ខែវិច្ឆិកា រាយការណ៏ដោយ (Reuters) មានអ្នកកាសែតអាម៉េរិកម្នាក់បាននិយាយថាគាត់ត្រូវបានគេឃុំខ្លួនអស់ពេលមួយរយៈខ្លីកាលពីថ្ងៃចន្ទខណៈដែលគាត់ព្យាយាមចូលទៅក្នុងពហុកីឡាដ្ឋានជាតិប្រកួត World Cup ក្នុងប្រទេសកាតាដោយមានពាក់អាវពណ៌ឥន្ទធនូជាសញ្ញាគាំទ្រសហគមន៍ LGBTQ នៅក្នុងប្រទេសដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នាគឺត្រូវបានគេចាត់ថាខុសច្បាប់របស់ប្រទេសគេ។

លោក Grant Wahl ដែលជាអតីតអ្នកកាសែត Sports Illustrated ហើយមានគេហទំព័រផ្ទាល់ខ្លួន បាននិយាយថា សន្តិសុខ World Cup បានបដិសេធមិនឲ្យគាត់ចូលទស្សនាការប្រកួតបើកឆាករបស់សហរដ្ឋអាម៉េរិកទល់នឹងក្រុម Wales នៅកីឡាដ្ឋាន Ahmad Bin Ali ក្នុងទីក្រុង Al Rayyan ហើយបានសុំឲ្យគាត់ដោះអាវរបស់គាត់នោះចេញថែមទៀតផង។

គាត់បាននិយាយថា ទូរសព្ទរបស់គាត់ត្រូវបានគេដកហូតចេញឆ្ងាយពីគាត់ នៅពេលដែលគាត់បានព្យាយាមបង្ហោះរូបភាពអំពី ឧបទ្ទវហេតុនេះលើបណ្តាញ tweet ។

Wahl បានសរសេរនៅលើ Twitter ថា “ខ្ញុំមិនអីទេ ប៉ុន្តែវាមិនមានអ្វីចាំបាច់ធ្វើឲ្យមានបញ្ហាដែលមិនគួឲ្យកើតឡើងទាល់តែសោះហើយ” ។

គាត់បាននិយាយថា ក្រោយមកមេបញ្ជាការសន្តិសុខម្នាក់បានចូលទៅជិតគាត់ ហើយធ្វើការសុំទោសគាត់ និងអនុញ្ញាតឲ្យគាត់ចូលទៅក្នុងទីលានកីឡាដ្ឋាន។ គាត់បាននិយាយថា ក្រោយមកគាត់ក៏បានទទួលការសុំទោសពីតំណាងរបស់ក្រុម FIFA ដែលជាស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ។

Reuters បានទាក់ទង FIFA ដើម្បីសុំការបញ្ជាក់អំពីរឿងហេតុនេះ។

ប្រទេសចំនួនប្រាំពីរមកពីអឺរ៉ុបដែលមានក្រុមបាល់ទាត់មកចូលរួមការប្រកួតបាល់ទាត់ពិភពលោក កាលពីថ្ងៃចន្ទនេះបានលុបចោលផែនការសម្រាប់ប្រធានក្រុមរៀងៗខ្លួនក្នុងការពាក់ខ្សែដៃមានពណ៌ចំរុះ OneLove បន្ទាប់ពី FIFA បានគំរាមចេញកាតលឿងដល់កីឡាករណាដែលពាក់ខ្សែដៃពហុពណ៌ព្រោះវាជាសញ្ញាគាំទ្រភេទចម្រុះ និងភេទដូចគ្នាត្រូវបានគេណែនាំ។

នៅប៉ុន្មានម៉ោងមុនពេលការប្រកួតរបស់អង់គ្លេសជាមួយអ៊ីរ៉ង់នឹងត្រូវចាប់ផ្តើមនៅទីក្រុងដូហាមានសេចក្តីថ្លែងការណ៍ចេញដោយ “FIFA  ថាពិតជានឹងដាក់ទណ្ឌកម្មលើកីឡាកប្រសិនបើប្រធានក្រុមរបស់ពួកគេពាក់ខ្សែដៃចំរុះពណ៌នៅលើទីលានប្រកួត” ។

“ក្នុងនាមជាសហព័ន្ធជាតិ យើងមិនអាចដាក់កីឡាកររបស់យើងនៅក្នុងទីតាំងដែលពួកគេអាចប្រឈមមុខនឹងការដាក់ទណ្ឌកម្មផ្នែកកីឡា រួមទាំងការកក់ទុក ដូច្នេះយើងបានស្នើឲ្យប្រធានក្រុមកុំព្យាយាមពាក់ខ្សែដៃចំរុះពណ៌នៅក្នុងការប្រកួត FIFA World Cup”។

សកម្មភាពនេះបានទាក់ទាញការរិះគន់យ៉ាងឆាប់រហ័ស និងគួរឲ្យខ្ពើមរអើមពីក្រុមតំណាងឲ្យសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា (ស្រឡាញ់ភេទដូចគ្នា ពួកខ្ទើយ ពួកដែលស្រឡាញ់ភេទដូចគ្នា ឬ ពួកដែលបានប្តូររភេទ)។

ក្រុមតោ ៣ LionsPride ដែលជាក្រុមតំណាងឲ្យអ្នកគាំទ្រអង់គ្លេសបាននិយាយថា “ពួកគេមានការខកចិត្ត @FIFAWorldCup និង @FIFAcom silence & deflection ដោយសារតែប្រធានក្រុមមកពីអ៊ឺរ៉ុបមុននឹងចាប់ផ្តើមការប្រកួតត្រូវប្រឈមមុខជាមួយនឹងកាតលឿងសម្រាប់ការព្យាយាមបង្ហាញសារគាំទ្រជុំវិញរឿងសិទ្ធិមនុស្ស” ។

“សិទ្ធិជាមូលដ្ឋានរបស់ពួកគេចំពោះសេរីភាពនៃការនិយាយស្តី និងការបញ្ចេញមតិដែលត្រូវបានបំផ្លាញដោយ FIFA”។

សមាគមអ្នកគាំទ្របាល់ទាត់អង់គ្លេស (FSA) បាននិយាយថា ខ្លួនមានអារម្មណ៍មើលស្រាលមកលើ FIFA ។

គេបាននិយាយថា “ប្រធាន FIFA លោក Gianni Infantino – ត្រូវតែបកស្រាយនៅថ្ងៃនេះដោយសារតែអ្នកគាំទ្របាល់ទាត់ LGBT+ និងសម្ព័ន្ធមិត្តរបស់ពួកគេមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង” ៕

ប្រភព៖ REUTERS