សេដ្ឋកិច្ច

ការប្រមូល​ចំណូល​ថ្នាក់ជាតិ​សម្រេចបាន​ប្រមាណ ៤ ៦០០​លាន​ដុល្លារ​ក្នុង​រយៈពេល​៩​ខែ

​ភ្នំពេញ​៖ រយៈពេល​៩​ខែ ឆ្នាំ​២០២២ ចាប់ពី​ខែមករា ដល់​ខែកញ្ញា ការអនុវត្ត​ចំណូល ក្នុងប្រទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ី​លាន​រៀល​ដែល​ស្មើនឹង​ប្រមាណ ៤៦០០​លាន​ដុល្លារ​។​តួលេខ​នេះ ស្មើនឹង៨៣.៧៩%នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២២ កើនឡើង​២៤.៨១ %​ ។ នេះ​បើតាម​របាយការណ៍ របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​របាយការណ៍​ដដែល​នេះ​បាន​បញ្ជាក់ថា «​ការអនុវត្ត​ចំណូល ក្នុងប្រទេស​សរុប​ថ្នាក់ជាតិ សម្រេចបាន ១៨ ៦៣៨ ប៊ី​លាន​រៀល ស្មើនឹង ៨៣.៧៩% នៃ​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២២ កើនឡើង ២៤.៨១% ធៀប​នឹង​ក្នុង​រយៈពេល​ដូចគ្នាឆ្នាំ​២០២១ដែល​ក្នុងនោះ​ចំណូល​សារពើពន្ធ  កើនឡើង ២៥.៣១% និង​ចំណូល​មិនមែន​សារពើពន្ធ​កើនឡើង ២០.៩០%»​។​

​បើតាម​របាយការណ៍ផ្អែកលើ​និន្នាការ​នៃ​ការអនុវត្ត​ចំណូល ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះគួបផ្សំ​នឹង​ការ​ងើប​ឡើងវិញនៃ​សកម្មភាព​ សង្គម​-​សេដ្ឋកិច្ចកម្ពុជា​, ការប្រមូល​ចំណូល​ស្ថិតក្នុង​គន្លង (on-track) ឈានទៅរក​ការសម្រេចបាន តាម​ផែនការ​គ្រោងទុក ក្នុង​ច្បាប់​ហិរញ្ញវត្ថុ ឆ្នាំ​២០២២​៕ដោយៈសិរីមតី