កីឡា

Saka និង Bellingham រះយ៉ាងត្រដែត ខណៈអង់គ្លេស បំបាក់អ៊ីរ៉ង់

ក្រុម​តោកំណាច​អង់គ្លេស បានចាប់ផ្តើមយុទ្ធនាការរបស់​ខ្លួនយ៉ាង​អស្ចារ្យ ក្នុង​ព្រឹត្តិការណ៍​ World Cup ខណៈដែលកីឡាករ​វ័យ​ក្មេង​ទាំង ២ Bukayo Saka និង Jude Bellingham បានជំរុញ​ឱ្យ​មាន​ជ័យជម្នះ​យ៉ាង​ក្រាស់ក្រៃ​​ ៦-២ លើក្រុមអ៊ីរ៉ង់ ក្នុងការប្រកួតបើកឆាក ក្នុង​ពូល B កាលពីថ្ងៃចន្ទ នៅ​ឯ​ទីក្រុង​ដូហា។

ខ្សែបម្រើ​ទាំង ២ Saka និង Bellingham គឺជាកម្លាំងជំរុញរបស់ក្រុម​ជម្រើស​ជាតិអង់គ្លេសជាមួយនឹងការបង្ហាញនូវ​ទម្រង់​លេង​យ៉ាងស្វាហាប់ ដែលគូសបញ្ជាក់ថា នេះ​គឺ​ជា​ពីការលេចឡើងនូវ​តារាវ័យក្មេងកំពុងរះ​ ២រូប ក្នុងហ្គេមនេះ។

កីឡាករ Bellingham វ័យ ១៩ឆ្នាំ បានចាប់​ផ្ដើម​កម្ទេចក្តីសង្ឃឹមរបស់ក្រុមអ៊ីរ៉ង់ ដែល​ចង់​ផ្ដល់​ការ​ខក​ចិត្ត​ដល់​ក្រុមអង់គ្លេសខកចិត្ត នៅពេលដែលរូប​គេ​លោតតែតបាល់បញ្ចូលទី ដែល​ជា​គ្រាប់​បាល់​អន្តរជាតិដ៏សំខាន់របស់ខ្លួន ក្នុងវគ្គ​ទី ១។ ​​

ក្រុមរបស់លោក Gareth Southgate ស្ថិតក្នុងទម្រង់លេងយ៉ាង​ល្អ​ជាពិសេស ក្នុងការ​ប្រកួត​ នៅឯកីឡដ្ឋាន Khalifa International Stadium ហើយគ្រាប់បាល់ពីកីឡាករ Saka និង Raheem Sterling បានធ្វើឱ្យក្រុម​ទៅពី​អឺរ៉ុប​គ្រប់គ្រងហ្គេម​ទាំងស្រុង មុនចប់​តង់​ទី ១។

កីឡាករ Saka វ័យ ២១ឆ្នាំ ធ្វើ​បាន​សម្រេច​គ្រាប់​ទី ២ របស់ខ្លួន ក្នុង​ការ​ប្រកួត​នេះ បន្ទាប់ពីសម្រាក​ ហើយទោះបីជាកីឡាករ Mehdi Taremi អាច​រក​បាន ២គ្រាប់ ឱ្យក្រុមអ៊ីរ៉ង់ក៏ដោយ ក៏កីឡាករ Marcus Rashford និង Jack Grealish បាន​ជួយ​រួម​ចំណែក​ម្នាក់ ១គ្រាប់ ដើម្បី​បំបាក់​ក្រុម​លំដាប់កំពូល​​របស់​អាស៊ី​កុំ​តដៃ​បាន​​។

វា​នឹង​មាន​ការ​តេស្ត​សាកល្បង​ដ៏​ខ្លាំង​មួយ នៅ​ខាង​មុខ ​សម្រាប់​ក្រុមអង់គ្លេស ខណៈ​ដែល​ពួកគេ​ព្យាយាម ​ដើម្បីបាន​​ឈ្នះ​ពាន​ដ៏​ធំ​ជា​លើក​ដំបូង​ ​គិត​ចាប់​តាំង​ពី​​ World Cup 1966 តែ​យ៉ាង​ណា​ ជាមួយ​នឹង​ជ័យ​ជម្នះ​នេះ ក្រុម​តោកំណាច​កំពុង​ឈរ​ទី ១ ក្នុង​ពូល B ហើយ​តាម​ពី​ក្រោយ​ដោយ​ក្រុម​វេលស៍ និង​ក្រុម​អាមេរិក ដែល​ស្មើគ្នា ១-១ ក្នុង​ការ​ប្រកួត នា​ពេល​បន្ទាប់៕