បច្ចេកវិទ្យា

អាម៉េរិកស្នើច្បាប់សម្រាប់ចរាចររថយន្តតាក់ស៊ីហោះហើរតាមផ្លូវអាកាស

ប្រែសម្រួល៖ សហការី

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៏កាលពីថ្ងៃចន្ទ ទី២១ ខែវិច្ឆិកានេះថា រដ្ឋបាលសហព័ន្ធអាកាសចរណ៍អាម៉េរិក (FAA) បានដាក់ស្នើច្បាប់ថ្មីមួយ ដើម្បីត្រួសត្រាយផ្លូវសម្រាប់ដាក់ឲ្យដំណើការការហោះហើរបរស់រថយន្តឈ្នួលតាមផ្លូវអាកាស ដែលទំនងជានឹងធ្វើឡើងនៅពាក់កណ្តាលទសវត្សរ៍នេះ។

យានយន្តដើរដោយថាមពលអគិ្គសនីប្រភេទ (eVTOL) ដែលអាចហោះឡើងចុះបានតាមខ្សែបន្ទាត់ត្រង់ត្រូវបានគេដាក់ឈ្មោះឲ្យថាជារថយន្តតាក់ស៊ីហោះហើរតាមផ្លូវអាកាស ដែលអាចធ្វើដំណើរនៅលើអាកាសនៅក្នុងទីក្រុងតទៅថ្ងៃអនាគត ។ យានហោះហើរលើអាកាសសម្រាប់ធ្វើដំណើរនៅក្នុងទីក្រុងក្នុងកំរិតរយៈកម្ពស់ទាបបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅជុំវិញពិភពលោក ក្នុងខណៈដែលយានប្រភេទ eVTOL នេះនឹងត្រូវបានដាក់អោយដំណើរការជាសាធារណៈ។

FAA បានដាក់ស្នើច្បាប់សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនតាមអាកាសរបស់ខ្លួនដោយបន្ថែមពាក្យថា “ថាយានយន្តមានថាមពលដឹកជញ្ជូនតាមផ្លូវអកាស” ដើម្បីអាចរកស៊ីដូចជាក្រុមហ៊ុនអាកាសចរណ៍ដទៃទៀត ដែលមានជើងហោះហើរ ចេញចូល និង បំរើដល់ទេសចរណ៍តាមផ្លូវអាកាសថែមទៀតផង។

ទីភ្នាក់ងារនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ Reuters ថា “ច្បាប់កំណត់ខ្លឹមសារនៃពាក្យថាយានយន្តដឹកជញ្ជូនតាមអាកាសនេះជាមូលដ្ឋានសំអាងតាមផ្លូវច្បាប់ដែលអាចអនុញ្ញាតឲ្យប្រតិបត្តិករប្រើប្រាស់ថាមពលក្នុងកំរិតមួយដែលអាចហោះហើបានដូចយន្តហោះដទៃទៀតផងដែរ” ។

FAA កំពុងបង្កើតច្បាប់សម្រាប់ប្រតិបត្តិការហោះហើរដាច់ដោយឡែកមួយទៀតសម្រាប់ចេញជាវិញ្ញាបនបត្របញ្ជាក់ជូនដល់អ្នកបើកយានហោះហើរប្រភេទនេះនិងតម្រូវឲ្យប្រតិបត្តិការបញ្ជាការហោះហើរក្នុងប្រភេទ eVTOLs ។ ទីភ្នាក់ងារនេះរំពឹងថានឹងធ្វើសំណើនេះនៅក្នុងរដូវក្តៅឆ្នាំក្រោយ។អ្នកគ្រប់គ្រងស្តីទី FAA លោក Billy Nolen បានប្រាប់អ្នកសារព័ត៌មានកាលពីសប្តាហ៍មុនថា ទីភ្នាក់ងារនេះមិនរំពឹងថាយានហោះហើរប្រភេទ eVTOL នឹងចាប់ផ្តើមតំណើរការរកស៊ីជាលើកដំបូងនៅចុងឆ្នាំ ២០២៤ ឬទំនងជានៅដើមឆ្នាំ ២០២៥នោះទេ។

លោកបានមានប្រសាសន៍ថា “ទោះបីជាយ៉ាងណាក៏ដោយ វានៅមិនទាលន់ផលិតនោះទេដរាបណាតែឧបករណ៏ការពារសុវត្ថិភាពត្រូវបានបំពាក់ប្រកបដោយទំនុកចិត្ត”។

ក្រុមហ៊ុនអាកាសចរណ៍ និងអ្នកផ្សេងទៀតកំពុងសម្លឹងមើលការអភិវឌ្ឍសេវាកម្មដឹកជញ្ជូនដោយប្រើប្រាស់រថយន្តហោះដើរដោយថាមពលអគិ្គសនី ដែលអាចហោះឡើង និងចុះចតដោយត្រង់ដើម្បីចម្លងអ្នកដំណើរទៅកាន់អាកាសយានដ្ឋាន ឬក្នុងការធ្វើដំណើររយៈពេលខ្លីក្នុងរង្វង់ទីក្រុង ដែលអនុញ្ញាតឲ្យពួកគេចំណេញពេលវេលាក្នុងការធ្វើចរាចរណ៍។

FILE PHOTO: A Joby Aviation Air Taxi is seen outside of the New York Stock Exchange (NYSE) ahead of their listing in Manhattan, New York City, U.S., August 11, 2021. REUTERS/Andrew Kelly/File Photo

កាលពីដើមខែនេះ FAA បានចេញនូវសេចក្តីវិនិច្ឆ័យទៅលើតម្លៃដែលសមនឹងធ្វើដំណើរតាមអាកាស ហើយគេអាចដាក់ឲ្យចាប់ផ្តើមតំណើរការរថយន្តតាក់ស៊ីតាមផ្លូវអាកាស Joby Aviation (JOBY.N) នឹងត្រូវធ្វើឲ្យស្របតាមម៉ូដែល JAS4-1 eVTOL របស់ខ្លួន ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់។

Joby បាននិយាយកាលពីពេលថ្មីៗនេះថាខ្លួនរំពឹងថានឹងចាប់ផ្តើមផ្តល់សេវាកម្មតាក់ស៊ីតាមផ្លូវអាកាសសម្រាប់អ្នកដំណើរពាណិជ្ជករនៅឆ្នាំ ២០២៥ បន្ទាប់ពីទទួលបានការយល់ព្រមពី FAA ។

ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines (DAL.N) បាននិយាយកាលពីខែមុនថាខ្លួនបានដាក់ទុនចំនួន ៦០ លានដុល្លារជាមួយ Joby ក្នុងភាពជាដៃគូដែលមានគោលបំណងផ្តល់ជូនអ្នកដំណើរនូវការដឹកជញ្ជូនដោយរថយន្តតាក់ស៊ីតាមផ្លូវអាកាសទៅ មកពីអាកាសយានដ្ឋានក្នុងទីក្រុង New York និង Los Angeles ក្នុងរយៈពេលពីរបីឆ្នាំ។

លោក Nolen បាននិយាយថា ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុង Los Angeles ឆ្នាំ ២០២៨ តាក់ស៊ីតាមផ្លូវអាកាសនឹងមានតម្រូវការខ្ពស់។ គាត់បាននិយាយថា “យើងប្រហែលជាឃើញពួកគេមួយចំនួននៅក្នុងប៉ុន្មានឆ្នាំខាងមុខ ប៉ុន្តែនៅមិនទាន់ឃើញកន្លែងណាមានវាទេទាល់តែជិតដល់ឆ្នាំ ២០២៨”។

លោកបានបន្ថែមថា FAA រំពឹងថានឹងចេញផែនការអនុវត្តនៅក្នុងខែឧសភាខាងមុខ ដែលនឹងជួយបំពេញតាមផែនការធ្វើឲ្យមានការលូតលាស់លើវិស័យឧស្សាហកម្មមួយនេះប្រកបដោយមហិច្ឆតាបុំផុត៕