សេដ្ឋកិច្ច

វីឡា​អភិជន​ថ្មី «​ឃី​ង ម៉េ​ន​ន័​រ​» របស់​ជីប ម៉ុង លែ​ន ប្រកាស​បើក​លក់​ជា​ផ្លូវការ​ថ្ងៃ ២៥​វិច្ឆិកា ខាងមុខនេះ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នៅ​សណ្ឋាគារ ហៃ​យ៉ា​ត់ រី​ជិន​ស៊ី ភ្នំពេញ ក្រុមហ៊ុន ជីប ម៉ុង លែ​ន បានរៀបចំ​សន្និសីទ​ព័ត៌មាន​ប្រកាស​បើក​លក់​ជា​ផ្លូវកា​វីឡា​ដ៏​ប្រណីត​ចុងក្រោយ​គេ​បង្អស់​គឺ «​វីឡា ឃី​ង ម៉េ​ន​ន័​រ​» ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥ ខែវិច្ឆិកា ខាងមុខនេះ​។

លោក​ឧកញ៉ា លាង ហួង (​ហេន​រី​) អគ្គនាយក ក្រុមហ៊ុន ជីប ម៉ុង លែ​ន បានឱ្យដឹងថា «​វីឡា ឃី​ង ម៉េ​ន​ន័​រ​» ជា​ប្រភេទ​វិចិត្រកម្ម​ដ៏​ប្រណីត​​ចុងក្រោយ និង​ធំជាងគេ​បែប​ភូមិគ្រឹះ​ដ៏​ស្តុកស្តម្ភ ក្រុមហ៊ុន ជីប ម៉ុង លែ​ន សាងសង់ឡើង​ដោយ​បង្កប់​នូវ​អត្ថន័យ​នៃ​មោទនភាព ភាពថ្លៃថ្នូរ និង​សុខដុមរមនា​។ រាល់​ផ្នែក​ស្ថាបត្យកម្ម ត្រូវបាន​រចនា​ឡើង​យ៉ាង​ផ្ចិតផ្ចង់ មាន​កំពស់ ៣ ជាន់​និង​មាន​បំពាក់​ដោយ​ជណ្តើរ​ក្បាច់​ទំនើប ផ្ដល់ជូន​ប្រណីតភាព​ស្រស់ស្អាត​គ្រប់​សម័យកាល​និង​ភាព​គង់វង្ស​យូរអង្វែង​បំពេញ​ឲ្យ​ការរស់នៅ​ពោរពេញ​ដោយ​ភាព​ស្ញប់ស្ញែង ដែលជា​កេរដំណែល​ត​ជំនាន់​គ្រប់គ្នា​ប្រាថ្នា​ចង់បាន​។​

​លោក បន្ថែមថា «​វីឡា ឃី​ង ម៉េ​ន​ន័​រ​» គឺជា​វីឡា​ទោល​ដែលមាន​ចំនួន​កំណត់ និង​មាននៅ​គម្រោង ២ ធំៗ គឺ គម្រោង​ហ្គ្រេ​ន​ភ្នំពេញ​ស៊ី​ធី និង គម្រោង​លែ​ន​ម៉ាក 60M ដែល​សុទ្ធតែជា​គម្រោង​ធំ​លំដាប់​ប្រណីតៗ របស់ ជីប ម៉ុង លែ​ន ដែល​ផ្ដល់នូវ​បទពិសោធន៍​រស់នៅ​ដ៏​ល្អ​ឥតខ្ចោះ ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏​សម្បូរបែប​បរិយាកាស​ស្រស់បំព្រង​ផ្តល់​ផាសុកភាព និង​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នករ​ស់​នៅ​។​

​គួរ​បញ្ជាក់ថា«​វីឡា ឃី​ង ម៉េ​ន​ន័​រ​»មាន​បន្ទប់​គេង​ចំនួន៨និង​បន្ទប់​ពហុមុខ​ងារ​ពិសេសៗដូចជាបន្ទប់​កម្សាន្ត&ភាពយន្តបន្ទប់​បណ្ណាល័យ បន្ទប់​ហាត់ប្រាណ បន្ទប់​ធុរកិច្ច បន្ទប់​សក្ការ និង​បន្ទប់​ពិសារ​តែ​ដែល​ផ្តល់​បរិយាកាស​ថ្មី​។ មោទនភាព​រាល់ពេល​បោះ​ជំហាន​ចូលទៅក្នុង​ទី​ដ៏​វិសេសវិសាល ដែល​នឹង​ទទួល​ស្វាគមន៍​ដោយ សាល​ទទួលភ្ញៀវ​មាន​តុ​បាយ​ធំ​វែង ស័ក្តិសម​គ្រប់​ពិធីការ និង​ធុរកិច្ច​សំខាន់ៗ ។ ភាព​ស្រស់​ស្រាយ នៃ​ខ្យល់អាកាស​បរិសុទ្ធ ដែល​បាន​ពី​ធម្មជាតិ​បៃតង​នៃ​បន្ទប់​ពិសា​តែ រឹតតែ​បង្កើន​នូវ​ភាពស្និទ្ធស្នាល និង​ការចងចាំ​ល្អៗ​ដល់​គ្រប់​សមាជិកគ្រួសារ​។ ទំនើប​ភាព​នៃ​គ្រប់​បន្ទប់ និង​គ្រឿង​លម្អ​ក្នុងផ្ទះ​ទាំងអស់​សុទ្ធតែ​ឆ្លុះបញ្ចាំង​ពី ភាពថ្លៃថ្នូរ និង​សម្បូរបែប ដល់​ម្ចាស់ផ្ទះ​។ វីឡា​នេះ មាន​បន្ទប់​គេង​មេ​គ្រួសារ ដែល​ផ្ដល់នូវ​បទពិសោធ​រស់នៅ ដែល​គ្រប់គ្នា​ស្ញប់ស្ញែង​ប្រាថ្នា​ចង់បាន អម​ទៅដោយ​បន្ទប់​សម្លៀកបំពាក់​ស៊ី​វិ​ល័យ​ធំ​ទូលាយ បន្ទប់ទឹក​លំដាប់​ផ្កាយ ៥ និង​ការិយាល័យ​ឯកជន​ដ៏​ស្ងប់​សុខ រចនា​ឡើង​ដើម្បី​ឯកជន​ភាព និង​ផ្ដល់​មក​នូវ​ភាពសុខដុមរមនា​ក្នុងការ​រស់នៅ​។​

​រឹតតែ​ពិសេស​ជាមួយ​ការផ្តល់ជូន​ដ៏​អស្ចារ្យ ក្លាយជា​ម្ចាស់ផ្ទះ​វីឡា​ទោល​លំដាប់​អភិជន​មួយ​នេះ ជាមួយ​ដែល​ការផ្តល់ជូន​មិន​ធ្លាប់មាន ពី​ធនាគា ជីប ម៉ុង ប៊ែ​ង ដោយ​ដាក់​ប្រាក់​បញ្ញើរ និង​ទទួល​បានការ​អត្រា​ការប្រាក់​ខ្ពស់​រហូតដល់ 7.5% សម្រាប់​អតិថិជន​ដែល​បាន​ចូលរួម ពិធី​បើក​លក់​ជា​ផ្លូវការ​វីឡា​«​ឃី​ង ម៉េ​ន​ន័​រ​»​៕
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក www.facebook.com/chipmongland ឬ ទាក់ទង​ផ្នែក​លក់ តាមរយៈ​
•​ទូរស័ព្ទ​៖ 𝟎𝟔𝟏 𝟗𝟗𝟕 𝟖𝟖𝟖
•​តេ​ឡេ​ក្រាម t.me/chipmongland