សេដ្ឋកិច្ច

គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ផ្លូវជាតិ​លេខ​៤៨ ស្រុកស្រែ​អំបិល សម្រេច​វឌ្ឍនភាព​ការងារ​១១,៧៦%​ហើយ​

​កោះកុង​៖​លោក ហេង រត្ន​ពិសិដ្ឋ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​សាធារណការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ទទួលបន្ទុក​ជានា​យក​គម្រោង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ​៤៨ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ជំនាញ​ក្រសួង ក្រុមការងារ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស ក្រុមហ៊ុន​សាងសង់ និង​ភាគី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ការដ្ឋាន​ការងារ​សាងសង់​ផ្លូវជាតិ​លេខ​៤៨ ដែលមាន​ប្រវែង​សរុប១៤៨ គីឡូម៉ែត្រ ចាប់ផ្ដើម​ ពី​ចំណុចប្រសព្វ​ផ្លូវជាតិ​លេខ​៤ ត្រង់​គីឡូម៉ែត្រ​លេខ ១៤១+៧៥០ មាន​ទីតាំង​ស្ថិត ក្នុងភូមិ​អូរជ្រៅ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល រហូតដល់​ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។​

​ការចុះពិនិត្យ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​ពិនិត្យ​តាមដាន​ពី​ស្ថានភាព​វិវឌ្ឍន​ជាក់ស្ដែង​ក្នុង​ការដ្ឋាន សង់​សង់​ផ្លូវជាតិ​លេខ​៤៨ ដែល​អនុវត្ត​ការសាងសង់​ដោយ​ក្រុមហ៊ុន​កូរ៉េ IL SUNG & HANIL Joint Venture ដើម្បី​អាចឱ្យ​ក្រុមការងារ​អនុវត្ត​គម្រោង​រៀបចំ​ផែនការ​សកម្មភាព​បន្ទាប់ សំដៅ​ព​ន្លឿ​ន​ការសាងសង់​ឱ្យ​សម្រេច​បញ្ចប់​តាម​ផែនការ​កំណត់​។

​ក្នុងឱកាស​នោះ​លោក​អគ្គនាយក បាន​ណែនាំ​ឱ្យ​ក្រុមហ៊ុន​ទីប្រឹក្សាបច្ចេកទេស និង​ក្រុមហ៊ុន​សាងសង់​យកចិត្ត​ទុក​និង​ពិនិត្យ​ឱ្យបាន​ដិត ដល់​ក្នុង​ការយក​សម្ភារៈ​វត្ថុធាតុដើម​មក​សាងសង់ ក៏ដូចជា​វិធីសាស្ត្រ​នៃ​សាងសង់​ផ្លូវថ្នល់​ឱ្យបាន​ត្រឹមត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស សំដៅ​ធានា​ឱ្យបាន​នូវ​ផ្លូវថ្នល់​មានគុណ​ភាពរឹងមាំ​បន្ទាប់ពី​ការសាងសង់​រួច​។​

​សូមជម្រាបថា​៖ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨​នេះ គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ខែមិថុនា ឆ្នាំ​២០២៤ ចំណាយ​ថវិកា​សរុប​ប្រមាណ ៦៥,១៤​លាន​ដុល្លារ​អាមេរិក ផ្លូវ​បែង​ចែកជា​២​គន្លង ប្រវែង ១២២,៩​គីឡូម៉ែត្រ និង​ផ្លូវ​៤​គន្លង​មាន​ប្រវែង ២៥,១​គីឡូម៉ែត្រ ក្រាល​ដោយ​បេតុង​កៅស៊ូ (AC) កម្រាស់ ០៧​សង់ទីម៉ែត្រ រួមជាមួយ​បេតុង​សរសៃដែក ដែល​នឹង​ប្រើប្រាស់​ត្រង់​ផ្លូវ​ប្រសព្វ​ចំនួន​៥​ទីតាំង​។​គិត​ត្រឹម​ពាក់កណ្តាល​ខែវិច្ឆិកា ឆ្នាំ​២០២២ គម្រោង​សាងសង់​ផ្លូវជាតិ​លេខ​៤៨ សម្រេច​វឌ្ឍនភាព​ការងារ​បាន​១១,៧៦%​ហើយ​៕​ដោយ៖ផាវី

default
default
default
default
default
default

default