ព័ត៌មានជាតិ

នាវាស្វ័យការពារជប៉ុនចូលចតកំពង់ផែក្រុងព្រះសីហនុ ក្នុងន័យរឹតចំណងសាមគ្គីភាព

ខេត្តព្រះសីហនុ៖មន្ត្រីកងទ័ពជើងទឹកកម្ពុជាបានដឹងថា នាវាស្វ័យការពារជប៉ុនមួយគ្រឿង នឹងចូលចត នៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ ។នាវានេះក្នុងដំណើរបំពេញទស្សនកិច្ចនៅកម្ពុជា និងមានធ្វើលំហាត់រួមគ្នាជាមួយនាវាកងទ័ពជើងទឹក កម្ពុជាផងដែរ។

(រូប៖ថតឯកសារ)

នៅក្នុងសេចក្តីប្រកាសព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា២០២២នេះ បានបញ្ជាក់ថា នាវាឈ្មោះ JS HARUSAME DD-102 ប្រភេទនាវាពិឃាដ មានបណ្ដោយ១៥១ម៉ែត្រ និងទទឹង ១៧,៤ម៉ែត្រ ជម្រៅ ទឹក៥,២ម៉ែត្រ ទម្ងន់ផ្ទុក ៤.៥៥០តោន មាននាវិកសរុបចំនួន ២០៥នាក់ ដឹកនាំដោយមេបញ្ជាការនាវា លោកវរនាវីឯក KUDO MASANORI។

មន្ត្រីកងទ័ពជើងទឹកកម្ពុជាដដែលបានបន្តថា នេះជាដំណើរទស្សនកិច្ចធម្មតា របស់កងនាវាយោធា ពីបណ្តាប្រទេសនានាមកកាន់ប្រទេសកម្ពុជា ដែលមានជាបន្តបន្ទាប់កន្លងមក ក្នុងនយ័រឹតចំណង សាមគ្គីភាព មិត្តភាព៕ដោយ៖វិចិត្រ

 

(រូប៖ថតឯកសារ)