សន្ដិសុខសង្គម

បញ្ជូនបុរស​ថៃ៦នាក់ករណីបាញ់កាំភ្លើង​អ​នា​ធិ​តេ​យ្យទៅតុលាការ

ប៉ៃលិន៖សមត្ថកិច្ចបានចាប់ជនសង្ស័យជាតិថៃ៦នាក់ ជាបុគ្គលិកកាស៊ីណូនិងរីសតហ្គ្រេន ករណីប្រើប្រាស់និងបាញ់កាំភ្លើងអនាធិតេយ្យជាច្រើនគ្រាប់ និងបញ្ជូនទៅតុលាការ។

មន្ត្រីនគរបាល​ខេត្ត​ប៉ៃលិនបានឱ្យដឹងថា  ​ថ្ងៃទី​១៣ ខែវិច្ឆិកា​ កម្លាំង​​ជំនាញ សហការ​ជាមួយ​នគរបាល​ស្រុក​សាលា​ក្រៅ បាន​ចាប់​ជនសង្ស័យជាតិ​ថៃចំនួន៦នាក់ជាបុគ្គលិកកាស៊ីណូនិងរីសតហ្គ្រេន ករណីប្រើប្រាស់កាំភ្លើងខុសច្បាប់ និងបាញ់អនាធិបតេយ្យជាង១០ គ្រាប់ បង្កការភ័យខ្លាច។ពួកគេប្រព្រឹត្តនៅម្តុំមាត់ស្ទឹង ក្នុងភូមិស្ទឹងកាច់ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ជនសង្ស័យមានឈ្មោះ Eiamrk Sawong ហៅ​តឺ អាយុ​២៩​ឆ្នាំ ឈ្មោះ​តា ឆៃ អាយុ​២៧​ឆ្នាំ ឈ្មោះ អាត ធិ​ប អាយុ​២៣​ឆ្នាំ ឈ្មោះ SIttipog Vuthichai អាយុ​៣៣​ឆ្នាំ ឈ្មោះ Bunthuk thawatchai អាយុ​៣៣​ឆ្នាំនិង​ឈ្មោះ Chanin Thon ហៅ​ទិន អាយុ​១៩​ឆ្នាំ។ក្នុងពេលចាប់ខ្លួនសមត្ថកិច្ចបានដកហូត​វត្ថុតាង​​មួយចំនួនដូចជា អាវុធខ្លី​៣​ដើមម៉ាក​រ៉ូឡូ គ្រាប់​មួយ​ប្រអប់ចំនួន៤៥​គ្រាប់​ ម៉ា​កឡុកបង់​៣មាន​គ្រាប់ចំនួន៥១គ្រាប់​ និងម៉ាក​គូ​ស៊ី ​មាន​គ្រាប់ចំនួន ៣០គ្រាប់៕ដោយ៖វិចិត្រ