កម្សាន្ដ

ត្បូងមរកតមិនទាន់ច្នៃទម្ងន់ ១,៥ គីឡូក្រាមជាត្បូងដ៏ធំបំផុតក្នុងពិភពលោក ប្រែសម្រួល៖ សហការី

ប្រែសម្រួល៖ សហការី

គេបានរកឃើញត្បូងមរកតដ៏ធំជាងគេបំផុតលំដាប់ពិភពលោកនៅក្នុងប្រទេស Zambia ដែលមានទម្ងន់ រហូតដល់ទៅ ៧,៥២៥ ការ៉ាត់ ស្មើរនឹង (១.៥០៥ គីឡូក្រាម / ៣ ផោន និង ៥.០៩ អោនស៍) ។

កាលពីខែកក្កដា ឆ្នាំ ២០២១ ពួកអ្នកភូគព្ភវិទូ Manas Banerjee និង RichardKapeta និង ក្រុមរបស់ពួកគេបានរកឃើញត្បូងមរកតនេះជាលើកដំបូង នៅក្នុងអណ្តូងរ៉ែ Kagem ស្ថិតនៅក្នុងខេតCopperbelt នៃប្រទេស Zambia ។

នៅក្នុងគ្រាមភាសារបស់ជនជាតិដើមភាគតិចនៃអំបូ Bemba ក្នុងប្រទេសសំប៊ី ត្បូងដ៏ធំមហិមានេះត្រូវបានគេដាក់ឈ្មោះឲ្យថា Chipembele ដែលមានន័យថាសត្វ “រមាស” ។

ដោយយោងទៅលើទម្រង់ស្រដៀងនឹង “ស្នែង” នៅខាងលើវាត្បូងនេះទើបវាត្រូវបានគេដាក់ឈ្មោះថា Chipembele សត្វ “រមាស” ។

ត្បូងទីមួយគឺ Insofu ឬ ឲ្យឈ្មោះថា សត្វ “ដំរី” ត្បូងនេះគេបានរកឃើញនៅឆ្នាំ ២០១០ បន្ទាប់មកនៅឆ្នាំ ២០១៨ គេបានរកឃើញ Inkalamu ឬ ឲ្យឈ្មោះថា “សត្វតោ” ។

Insofu មានទម្ងន់ ៦,២២៥ ការ៉ាត់ ស្មើរនឹង (១.២៤៥ គីឡូក្រាម / ២ ផោន និង ១១.៩២ អោនស៍)

ហើយ Inkalamu បានជាប់ចំណាត់ថ្នាក់លេខ ៣ ដែលមានទម្ងន់ ៥,៦៥៥ ការ៉ាត់ ស្មើរនឹង (១.១៣១ គីឡូក្រាម/ ២ ផោន និង ៧.៨៩ អោនស៍) តែត្បូងនេះមិនអាចប្រជែងនឹងមាឌរបស់ Chipembele នោះទេ។ ការរកឃើញត្បូងដ៏ធំសម្បើមទាំងអស់នេះនៅ Kagem គឺជាអណ្តូងរ៉ែរុករកត្បូងមរកតគ្រប់គ្រងដោយGemfields ដែលជាដៃគូសាជីវកម្មជាមួយនឹងសាជីវកម្មអភិវឌ្ឍន៍ឧស្សាហកម្មរបស់រដ្ឋាភិបាល Zambian ។

Gemfields គឺជាអ្នករុករករ៉ែឈានមុខគេផ្នែករុករកត្បូងចរណៃដែលពោរពេញទៅដោយទំនួលខុសត្រូវ និងមានឯកទេសជំនាញខាងរុករកត្បូងមរកតនៅក្នុងប្រទេសសំប៊ី និងត្បូងទទឹមនៅក្នុងប្រទេសម៉ូសំប៊ិក។

តាមការកត់សម្គាល់បានឲ្យដឹងថា “Chipembele កកើតឡើងដោយអង្គធាតុរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះពីគ្រីស្តាល់ទៅជាសម្ព័ន្ធអង្គធាតុគ្រីស្តាល់ឆកោនធំៗដូចជាជ្រុងនៃផ្ទាំងកញ្ចក់។

Eshed – Gemstar សាជីវកម្មរបស់(អ៊ីស្រាអែល)ជាអ្នកផ្គត់ផ្គង់លំដាប់អន្តរជាតិផ្នែកលិតកម្ម និង តំណើរការពាណិជ្ជកម្ម នៅលើទីផ្សារ ពេជ្រ និងត្បូងមរកតធម្មជាតិ បានទិញយក Chipembele នៅក្នុងការដេញថ្លៃត្បូងមរកតរបស់ Gemfields ដែលមានគុណភាពខ្ពស់បំផុត នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២នេះ។

ផ្នែកមួយនៃប្រាក់ចំណូលដែលបានមកពីការលក់នេះត្រូវបានគេបរិច្ចាគទៅឲ្យកម្មវិធីអភិរក្ស Luangwa ប៉ែកខាងជើងប្រទេស Zambia សម្រាប់គាំពារកិច្ចខិតខំប្រឹងប្រែងអភិរក្សសត្វរមាសខ្មៅ។

Eshed – Gemstar សង្ស័យថាត្បូងដ៏ធំមួយនេះអាចបំបែកឯតទគ្គកម្ម និងត្រូវបានពិនិត្យផ្ទៀងផ្ទាត់ដោយ Guinness World Records នៅថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០២២។សម្រាប់កំណត់ត្រានេះ ត្បូងមរកតនៅតែជាប្រភេទត្បូងពីធម្មជាតិដ៏ដែល ហើយក៏មិនត្រូវបានច្នៃឲ្យមាន      ឆព័ណ្ណដ៏ប្រណិតនោះទេ។

នេះរាប់បញ្ចូលទាំងត្បូងមរកតដែលកំពុងឆ្លងកាត់មន្ទីរពិសោធន៍ GemologicalInstitute of America (GIA) ដែលបរិយាយលម្អិតអំពីសមាសធាតុវិភាគគីមី និងមានអង្គធាតុផ្សំដូចៗគ្នា ទាំង ទម្រង់ វិមាត្រ និងម៉ាស់របស់វា៕

ហ្គីណេសពិភពលោក