អន្តរជាតិ

អ្នកវិទ្យាសាស្រ្តឥណ្ឌាច្នៃមួកសុវត្ថិភាពដើម្បីកាត់បន្ថយការបំពុលដល់អ្នកជិះម៉ូតូ

ប្រែសម្រួល៖សហការី

អ្នកវិទ្យាសាស្ត្របង្កើតមួកសុវត្ថិភាពសម្រាប់អ្នកជិះម៉ូតូដើម្បីកាត់បន្ថយការបំពុលដល់អ្នកជិះនៅពេលដែលរដ្ឋធានីញូវដែលី ឥណ្ឌារៀបចំសម្រាប់រដូវរងានេះ និងជារដូវកាលប្រកប ដោយអព្ទចុះខ្លាំងរដ្ឋាភិបាលកំពុងប្រកាសពីការប្រើប្រាស់មួកសុវត្ថិភាពសម្រាប់ម៉ូតូដែលមានបំពាក់ដោយតម្រង និងកង្ហារនៅខាងក្រោយអាចកម្ចាត់ជាតិពុលបាន ៨០% ។

ទីភ្នាក់ងាររដ្ឋបានចំណាយប្រាក់រាប់ពាន់ដុល្លារទៅក្នុង Shelios Technolabs ដែលជាក្រុមហ៊ុនផ្តួចផ្តើមជាមួយនិងស្ថាបនិក លោក Amit Pathak បានចាប់ផ្តើមធ្វើការលើមួកសុវត្ថិភាពនៅក្នុងបន្ទប់ក្រោមដីរបស់គាត់តាំងពីក្នុងឆ្នាំ ២០១៦ ដែលគាត់ហៅថាជាទង្វើដ៏សប្បុរសដំបូងគេសម្រាប់ពិភពលោក ។

នោះគឺជាឆ្នាំដែលគេហៅវាថារដូវខ្យល់កខ្វក់ ដែលធ្វើឲ្យស្ទើរតែមិនអាចដកដង្ហើមបានទាល់តែសោះហើយនៅក្នុងទីក្រុង NewDelhi គឺចាប់តាំងពីនៅពាក់កណ្តាលខែធ្នូ ដល់ខែកុម្ភៈ ដោយមានលាយឡំជាមួយនិងអាកាសធាតុដ៏សែនត្រជាក់ខ្លាំង រួមទាំងហុយធូលីដី នឹងការបញ្ចេញផ្សែងពីរថយន្ត ផ្សែងហុយចេញពិការដុតសំរ៉ាមនៅបរិវេណជុំវិញរដ្ឋនាៗ។

លោក Pathak វិស្វករអគ្គិសនីបាននិយាយថា “នៅខាងក្នុងផ្ទះ ឬការិយាល័យ អ្នកអាចមានម៉ាស៊ីនបន្សុទ្ធខ្យល់”។ ប៉ុន្តែអ្នកជិះកង់ពួកគេគ្មានអ្វីការការពារទាំងអស់ដូច្នេះក្រុមហ៊ុនរបស់គាត់បានរចនាមួកសុវត្ថិភាពជាមួយនឹងប្រភេទបន្សុទ្ធខ្យល់ ដែលបំពាក់ជាមួយនឹងភ្នាសតម្រងមួកដែលអាចផ្លាស់ផ្តូរបាន និងកង្ហារដែលប្រើថ្មបានរយះពេលប្រាំមួយម៉ោង ហើយអាចសាកបានតាមរន្ធដោត microUSB

ការលក់មួកសុវត្ថិភាពបានចាប់ផ្តើមនៅឆ្នាំ ២០១៩ ហើយការសាកល្បងត្រូវបានធ្វើឡើងនៅតាមដងផ្លូវក្នុងទីក្រុង NewDelhi មន្ទីរពិសោធន៍ឯករាជ្យមួយបានបញ្ជាក់ថា វាអាចការពារជាតិពុលច្រើនជាង ៨០% ចេញពីរន្ធច្រមុះរបស់អ្នកប្រើប្រាស់។

របាយការណ៍ស្តីលទ្ធផលសាកល្បងក្នុងឆ្នាំ ២០១៩ បានបង្ហាញថាមួកសុវត្ថិភាពអាចកាត់បន្ថយកម្រិតនៃភាគល្អិតៗ PM២.៥ នៃខ្យល់ដែលបំផ្លាញសួតដល់ ៨.១ មីក្រូក្រាមក្នុងមួយម៉ែត្រគូបពី ៤៣.១ មីក្រូក្រាមនៅខាងក្រៅ។

ក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់ប្រទេសឥណ្ឌាថ្លែងថា មួកសុវត្ថិភាពផ្តល់នូវ “ខ្យល់បរិសុទ្ធសម្រាប់អ្នកជិះកង់”។ នោះប្រហែលជាមិនបានទាំងអស់ក្នុងពេលឆាប់ៗដោយសារនៅក្នុងប្រទេសនេះមានទីក្រុងដល់ទៅ ៣៥ ក្នុងចំណោមទីក្រុង៥០ នៅលើពិភពលោកដែលមានការបំពុលបរិស្ថានដ៏អាក្រក់បំផុតកាលពីឆ្នាំមុន។

លោក Pathak មើលឃើញឱកាសដ៏ធំចំពេលមានតម្រូវការប្រចាំឆ្នាំសម្រាប់មួកសុវត្ថិភាពចំនួន ៣០ លាន ប៉ុន្តែគាត់មិនបង្ហាញពីតួលេខក្នុងការផលិតឬការលក់របស់គាត់នោះទេ។

មួកសុវត្ថិភាពនីមួយៗលក់ក្នុងតម្លៃលក់រាយ ៤,៥០០ រូពី ស្មើរនឹង (៥៦ ដុល្លារ) ឬជិតបួនដងនៃថ្លៃដើមរបស់មួកធម្មតា ឧបករណ៍នេះមានតម្លៃលើសពីលទ្ធភាពរបស់អ្នកជិះកង់ជាច្រើននៅក្នុងប្រទេសឥណ្ឌា។

បើគិតទាំងទម្ងន់របស់វា ១.៥ គីឡូក្រាម  គឺធ្ងន់ជាងឧបករណ៍ដែលមានស្រាប់ លោកShelios បានភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុនផលិតដ៏ធំមួយដើម្បីកែច្នៃឲ្យស្រាលជាងមុនដោយផលិតពី thermoplastic ជាជាងផលិតពី fiberglass ដែលនឹងកាត់បន្ថយការចំណាយផង ហើយការច្នៃម៉ូដែលថ្មីត្រូវបានគេរំពឹងថានឹងចេញលក់ក្នុងរយៈពេលប៉ុន្មានខែខាងមុខ។

លោក Pathak បាននិយាយថា ក្រុមហ៊ុនក៏បានទាក់ទាញចំណាប់អារម្មណ៍ពីប្រជាជាតិអាស៊ីអាគ្នេយ៍ដូចជា ម៉ាឡេស៊ី ថៃ និងវៀតណាមផងដែ៕

ប្រភព៖ The Times