កម្សាន្ដ

លោក Gregory Foster ជាប់កំណត់ត្រាជាអ្នកស៊ីម្ទេសដែលហឹរខ្លាំងហើយលឿនបំផុត

ប្រែសម្រួល៖សហការី

លោក Gregory Foster កំពុងក្តៅដូចភ្លើងឆេះក្នុងខ្លួនបន្ទាប់ពីសម្រេចបានកំណត់ត្រាស៊ីម្ទេសនៅ San Diego រដ្ឋ California សហរដ្ឋអាម៉េរិក។

កាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ អ្នកចូលចិត្តស៊ីម្ទេសហឹរមានឈ្មោះល្បីក្នុងកំណត់ត្រាសម្រាប់ ការស៊ីម្ទេស Carolina Reaper បានលឿនបំផុតរហូតដល់ទៅ ១០ គ្រាប់ តែក្នុងរយ:ពេល៣៣.១៥ វិនាទីបន្ទាប់មកក៏ទទួលបានការចាប់អារម្មណ៍បំផុត។

សមិទ្ធផលនេះកើតឡើងត្រឹមតែប្រាំបួនខែបន្ទាប់ពីជ័យជំនះចុងក្រោយរបស់គាត់ ដែលគាត់បានបំបែកឯតទគ្គកម្មសម្រាប់ពេលវេលាលឿនបំផុតក្នុងការស៊ីម្ទេស Carolina Reaper ចំនួនបីក្នុងរយៈពេលដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងថេរៈវេលាតែ ៨.៧២ វិនាទីប៉ុណ្ណោះ។

អ្នកខ្លះចូលចិត្តហីរ ប៉ុន្តែហ្គ្រេហ្គោរីត្រូវបានគេស្គាល់ថាជាអ្នកស៊ីម្ទេសហីរដល់កម្រិតកំពូលហើយលឿន ទៀតដោយមិនមានបន្សល់ទុកឡើយ។

Carolina Reaper ជាប់កំណត់ត្រាជាម្ទេសហីរបំផុតមិនធ្លាប់មានក្នុងលោកនេះ។

គេធ្វើការដាំដុះដោយ Ed Currie ជាក្រុមហ៊ុនដាំម្ទេស PuckerButt (សហរដ្ឋអាម៉េរិក)។ Carolina Reaper ជាប្រភេទម្ទេសហីរខ្លាំងជាងម្ទេសហឹរដែលធ្លាប់ស្គាល់ដូចជា jalapeño និងម្ទេសខ្មាំង។

កំរិតនៃសារជាតិហីររបស់ម្ទេសនេះគឺស្ថិតក្នុងកំរិត ១,៦៤១,១៨៣ Scoville Heat Units ដែលជាវិធីសាស្រ្តកំណត់រង្វាស់បរិមាណនៃកំរិត ‘ភាពហឹរ’ របស់សារធាតុហឹរ តាមរយៈកំហាប់នៃសមាសធាតុគីមីដែលធ្វើអោយប៉ះទង្គិចលើផ្លូវអារម្មណ៍ឲ្យយើងបានដឹងពីសារជាតិហឹរខ្លាំងរបស់វា។

ក្នុងនាមជាអ្នកចូលចិត្តស៊ីម្ទេសមួយរូបនោះ លោក Gregory ដែលជាម្ចាស់ក្រុមហ៊ុនទឹកម្ទេសហឹរគាត់បានដាំដុះម្ទេសផ្ទាល់ខ្លួនតែម្តងនៅលើកសិដ្ឋានរបស់គាត់ផ្ទាល់។

ប៉ុន្តែហេតុអ្វីបានជានរណាៗក៏ចង់ជ្រលក់ទឹកម្ទេសហឹរច្រើនម្ល៉េះ?

Gregory បាននិយាយថា “បើតាមស្មានមើលទៅជាចំណូលចិត្តលើសារជាតិហឹរដ៏ឈឺចាប់។

ខណៈពេលដែលហ្គ្រេហ្គោរីបានព្យាយាមបំបែករាល់កំណត់ត្រាផ្សេងទៀតរបស់គាត់តែម្នាក់ឯង លើកនេះមានការប្រកួតបន្ថែមក្នុងការខិតខំធ្វើឲ្យបានលើសពីគូប្រជែងដែលជាអ្នកចូលចិត្ត Reaper ។

លោកMitch Donnelly (សហរដ្ឋអាម៉េរិក) ដែលជាគ្រូបង្វឹកបាល់ទាត់ និងជាគ្រូបង្រៀនជីវវិទ្យានៅវិទ្យាល័យ Westview ធ្វើការជាមួយ Gregory ហើយធ្លាប់បានឈ្នះការប្រកួតស៊ីម្ទេសដែល លោក Gregory បានរៀបចំនៅក្នុងពិធីប្រារព្ធទិវាទឹកជ្រលក់ហឹរ។

ដូច្នេះហើយ អ្នកជើងឯកខាងស៊ីម្ទេស បានប្រកួតគ្នាម្នាក់ម្តងៗ យ៉ាងលឿន ហើយរង់ចាំមើលថា តើអ្នកណាអាចឆ្លងនឹងការទ្រាំទ្រជាមួយនឹងសារជាតិហឹរដ៏ឈឺចាប់នេះបានទៅ ហើយនឹងចាកចេញជាមួយកំណត់ត្រានេះ។

លោកបានអះអាងទៀតថា គ្មានរសជាតិហឹរណាដែលខ្លាំងជាងរសជាតិហឹររបស់គាត់នោះទៀតទេវាធ្វើឲ្យហឹរញ័រខ្លួន ហើយបែកញើស ទាំងនេះមិនអាចឲ្យគាត់ទ្រាំទ្រមិនបាននោះទេ ។

លោក Gregory បាននិយាយថា “នេះគឺជាផ្នែកមួយនៃការងារដែលខ្ញុំមិនសូវចូលចិត្តនោះទេ”

ប៉ុន្តែវាជាចំណែកមួយនៃការងារដែលធ្វើឲ្យមានភាពរីករាយបំផុតសម្រាប់មនុស្សគ្រប់ៗគ្នា។

Gregory ក៏ទទួលបានកំណត់ត្រាទីបីផងដែរសម្រាប់ការស៊ីម្ទេស Bhut Jolokia បីគ្រាប់លឿនបំផុតក្នុងរយៈពេលត្រឹមតែ ៧.៤៧ វិនាទី។

ម្ទេសដែលត្រូវបានគេស្គាល់ជាទូទៅថាជា Ghost Pepper ត្រូវបានគេនិយាយថា ក្តៅជាងទឹកជ្រលក់ Tabasco ៤០០ ដង ជាមួយនឹង ១,០៤១,៤២៧ Scoville Heat Units

នរណាទៅដឹងថាក្រៅពីកំណត់ត្រាម្ទេសហឹរនេះនៅមានម្ទេសហឹរណាទៀតដែលហ៊ានចេញមកប្រជែងបន្ទាប់ពីនេះ?

ប្រហែលជាម្ទេស Dragon’s Breath ដែលគេហៅ (ក្រៅផ្លូវការ) ត្រូវបានគេសាកល្បងនៅ Scoville ជាង ២.៤ លានគ្រាប់ ហើយមានពាក្យចចាមអារ៉ាមតៗគ្នាមកថាជាម្ទេសហឹរក្តៅបំផុតមិនធ្លាប់មាន៕

ប្រភព៖ World Guinness