កីឡា

Giroud មានឈ្មោះ ក្នុងក្រុមបណ្ដោះអាសន្នរបស់បារាំង នៅ World Cup

កីឡាករ Olivier Giroud មានឈ្មោះ ក្នុងក្រុមបណ្ដោះអាសន្នរបស់ក្រុមជម្រើសជាតិបារាំង សម្រាប់ព្រឹត្តិការណ៍ World Cup នៅប្រទេសកាតា ខណៈដែលគ្រូបង្វឹក លោក Didier Deschamps បានប្រកាសបង្ហាញឈ្មោះកីឡាករ ២៥នាក់ កាលពីថ្ងៃពុធ ចំពេលមានការបារម្ភអំពីបញ្ហារបួស សម្រាប់ក្រុមការពារតំណែងជើងឯកមួយនេះ។

ខ្សែប្រយុទ្ធដ៏មានបទពិសោធន៍ Giroud ដែលត្រូវបានគេកោះហៅមកវិញ កាលពីខែមីនា បន្ទាប់ពីបាត់មុខរយៈពេល៩ខែ ក្រោយក្រុមមាន់គកបានធ្លាក់យ៉ាងឆាប់រហ័ស ពីព្រឹត្តិការណ៍ Euro 2021 កំពុងមានទម្រង់លេងល្អណាស់ ទាំងនៅក្រុម AC Milan និងក្រុមបារាំង ហើយការរកបានត្រឹមតែ ២គ្រាប់ទៀត នឹងនាំឱ្យរូបគេឡើងទៅនៅពីលើអតីតកីឡាករ Thierry Henry ដែលកាន់កំណត់ត្រាអ្នកស៊ុតបញ្ចូលទីបានច្រើនជាងគេ ក្នុងក្រុមបារាំងចំនួន ៥១គ្រាប់។

ខាងក្រោមនេះ គឺជាកីឡាករ ដែលមានឈ្មោះបណ្ដោះអាសន្នរបស់ក្រុមបារាំង:

-អ្នកចាំទី: Alphonse Areola, Hugo Lloris, Steve Mandanda។

-ខ្សែការពារ: Lucas Hernandez, Theo Hernandez, Presnel Kimpembe, Ibrahima Konate, Jules Kounde, Benjamin Pavard, William Saliba, Dayot Upamecano, Raphael Varane។

-ខ្សែបម្រើ: Eduardo Camavinga, Youssouf Fofana, Matteo Guendouzi, Adrien Rabiot, Aurelien Tchouameni, Jordan Veretout។

-ខ្សែប្រយុទ្ធ: Karim Benzema, Kingsley Coman, Ousmane Dembele, Olivier Giroud, Antoine Griezmann, Kylian Mbappe, Christopher Nkunku៕