សន្ដិសុខសង្គម

ប្រជាពលរដ្ឋចាប់បុរសម្នាក់យកពូថៅកាប់អាចារ្យវត្តបណ្តាលឱ្យស្លាប់

ព្រៃវែង​៖ប្រជាពលរដ្ឋបាននាំគ្នាចាប់បុរសម្នាក់យកឱ្យនគរបាល បន្ទាប់ពីរូបគេប្រើពូថៅ កាប់លើតាអាចារ្យធំវត្តឥន្ទចក្រី ហៅវត្តស្រឡូង បណ្តាលឱ្យផុងលលាដ៍ក្បាលស្លាប់ភ្លាម។

អ្នកភូមិបានឱ្យដឹងថា តាអាចារ្យវត្ត​ស្រឡូង​ ត្រូវបានបុរសម្នាក់​យកពូថៅកាប់ឱ្យផុងលលាដ៍ ក្បាលបណ្តាលឱ្យ​ស្លាប់ភ្លាមដោយមិនទាន់ដឹងពីមូលហេតុច្បាស់លាស់។​អំពើឃាតកម្មនោះនៅវត្ត​ស្រឡូង​ ភូមិស្រឡូងទី២ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង​ កាលពីយប់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

ជនរងគ្រោះឈ្មោះអ៊ុំ អ៊ីន អាយុ៨៥ឆ្នាំ ជាអាចារ្យធំ​វត្តស្រឡូង ​ទីកំណើត​ភូមិចារ ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង សព្វថ្ងៃរស់នៅ​ភូមិឃុំខាងលើ។ចំណែកជនសង្ស័យ ត្រូវបានប្រជាពលរដ្ឋ​នាំគ្នាចាប់ខ្លួនប្រគល់ឱ្យនគរបាលប៉ុស្តិ៍ឈ្មោះ​ អ៊ុំ ចាក់ អាយុ៥៣​ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុ។ក្រោយឃាត់ខ្លួនបុរសដៃដល់រួចមក សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនបន្តតាមនីតិវិធី៕ដោយ៖វិចិត្រ